ព័ត៌មានជាតិ
អភិបាលខេត្តកំពត ស្នើពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន និងកុំបោះសំរាមចូលក្នុងព្រែក
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មនានា ដែលនៅតាមដងព្រែកទាំងអស់ សូមមេត្តាកុំបោះសំរាមចូលក្នុងព្រែកកំពង់បាយ ដែលធ្វើឲ្យបរិស្ថានមិនស្អាត ទឹកព្រែកកខ្វក់ ជាហេតុមួយដែលធ្វើឲ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរ ដែលមកលេងកម្សាន្តក្នុងខេត្តកំពត។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាម្ចាស់អាជីវកម្ម កន្លែងផ្តល់សេវាកម្មទេសចរណ៍នានានៅតាមដងព្រែក ចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា។

នៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ៣ខ្សែ ក្នុងក្រុងកំពត និងស្រុកទឹកឈូ កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០ ២២ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបន្តលើកឡើងថា ដោយការសង្កេតសព្វថ្ងៃ យើងឃើញថា ព្រែកកំពង់បាយនៅតែមានសំរាមហូរចូលមក ដោយការចោលសំរាមចូលទៅក្នុងទឹកព្រែក ទាំងនេះជាហេតុបង្កឲ្យខូចដល់បរិស្ថាន ក៏ដូចជាទឹកព្រែកកខ្វក់ និងអាចធ្វើឲ្យមានការប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្តក្នុងខេត្តកំពត។

លោកអភិបាលខេត្ត បានបន្តថា ព្រែកកំពង់បាយ គឺជាព្រែកមួយដែលមានសក្តានុពល ហើយសំបូរទៅដោយកន្លែងផ្តល់សេវាកម្មទេសចរណ៍ គួរឲ្យមានការទាក់ទាញភ្ញៀវទេសចរណ៍ ព្រមទាំងបានស្រូបទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមកលេងកម្សាន្តក្នុងខេត្ត។ ដូច្នេះប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម កន្លែងផ្តល់សេវាកម្មទេសចរណ៍នានា ដែលនៅជាប់នឹងដងព្រែកទាំងអស់ ត្រូវចូលរួមជួយថែរក្សាអនាម័យបរិស្ថាន ទាំងក្នុងព្រែក និងតាមដងផ្លូវ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្តឲ្យកាន់តែច្រើនជាបន្ថែមទៀត។ លោក ម៉ៅ ធនិន ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមដងព្រែកធ្វើជារណ្តៅ ឬឡដុតសំរាមនៅតាមផ្ទះ ហើយធ្វើយ៉ាងណាសូមកុំមានការបោះសំរាម ចូលទៅក្នុងព្រែកបន្តទៀត។

លោក អ៊ីម ច័ន្ធសោធន អភិបាលស្រុកទឹកឈូ បានឲ្យដឹងថា ផ្លូវបេតុងដែលត្រូវបានបើកការដ្ឋានស្ថាបនានាពេលនេះ នឹងក្លាយទៅជាផ្លូវមួយដែលមានសក្តានុពល សម្រាប់បម្រើទៅដល់សេចក្តីត្រូវការដ៏ចាំបាច់របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកទឹកឈូចំនួន ៤ ឃុំ។ ក្នុងនោះ មានឃុំកំពង់គ្រែង និង ឃុំម៉ាក់ប្រាង្គ និងឃុំស្ទឹងកែវ និងឃុំព្រៃឃ្មុំ និងមានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មានភាពងាយស្រួល ក្នុងការធ្វើដំណើរចរាចរណ៍ឆ្លងកាត់ ក៏ដូចជាបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ យកទៅលក់ដូរនៅតាមទីផ្សារផងដែរ។

សូមជម្រាបថា ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងនៅពេលនេះមាន ៣ខ្សែ ស្ថិតនៅក្នុងស្រុកទឹកឈូ ក្នុងនោះ ផ្លូវបេតុងក្នុងឃុំកំពង់គ្រែង មានប្រវែង ៧៨៧ម៉ែត្រ និងផ្លូវបេតុងក្នុងឃុំជុំគ្រៀល ដែលមានប្រវែង ១,៥៧០ម៉ែត្រ និងមួយខ្សែទៀត ស្ថិតនៅក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ដែលមានប្រវែង ២២៣ម៉ែត្រ។ ផ្លូវទាំង ៣ខ្សែនេះ ស្ថាបនាជាផ្លូវបេតុងសសៃដែក មានកម្រាស់ ០.១៥ម៉ែត្រ ដើម្បីឲ្យជាប់បានយូរអង្វែងទៅថ្ងៃមុខ៕
អត្ថបទ៖ សឹង រ៉ាត់


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


