ព័ត៌មានជាតិ
សម្ដេចតេជោ ៖ មានមូលហេតុ ២សំខាន់ ដែលរាជរដ្ឋាភិបាលសម្រេចមិនរៀបចំ ព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិ នាឆ្នាំនេះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់មូលហេតុចំនួនពីរចំណុច ដែលរាជរដ្ឋាភិបាលសម្រេចមិនរៀបចំ ព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិ នៅរាជធានីភ្នំពេញ នាឆ្នាំ ២០២២នេះ។

តាមរយៈសារជាសំឡេងពិសេសផ្ញើជូនជនរួមជាតិ នាព្រឹកថ្ងៃទី ១៥ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីសប្ដាហ៍មុន សម្ដេចបានសម្រេចមិនរៀបចំព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិ នៅរាជធានីភ្នំពេញនោះទេ។ ប៉ុន្តែសម្រាប់នៅតាមបណ្ដាខេត្តនានា អាចរៀបចំពិធីបុណ្យអុំទូកបានជាធម្មតា ហើយមកដល់ពេលនេះ មានខេត្តមួយចំនួនបានត្រៀមរៀបចំរួចទៅហើយ។
ចំពោះការសម្រេចមិនរៀបចំ ពិធីបុណ្យព្រះរាជពិធីអុំទូកថ្នាក់ជាតិនេះ មានមជ្ឈដ្ឋានខ្លះបានចេញមកវិភាគថា មូលហេតុដោយសារតែរាជរដ្ឋាភិបាលអស់ថវិកា។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទទួលស្គាល់ថា ប្រទេសកម្ពុជាក្រីក្រ តែកម្ពុជាមិនទាន់ដល់ដំណាក់កាល ដែលរដ្ឋក្ស័យធននោះទេ ដោយនៅតែមានលទ្ធភាពដើម្បីចំណាយ ទៅលើការរៀបចំព្រះរាជពិធីបុណ្យអុំទូក ប្រសិនបើត្រូវរៀបចំ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មានមូលហេតុ ២សំខាន់ ដែលរាជរដ្ឋាភិបាលសម្រេចមិនរៀបចំពិធីបុណ្យអុំទូកថ្នាក់ជាតិនៅឆ្នាំនេះ គឺទីមួយបញ្ហាជំងឺកូវីដ-១៩ ដែលមកដល់ពេលនេះមិនទាន់ចប់នៅឡើយ ហើយមិនចង់ឲ្យមានការប្រមូលផ្ដុំមនុស្សច្រើន នៅរាជធានីភ្នំពេញនោះឡើយ។ ទីពីរ ដោយសារតែរាជរដ្ឋាភិបាល ត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដោយកម្ពុជាធ្វើជាម្ចាស់នាឆ្នាំ ២០២២នេះ ហើយនេះជាហេតុផលដ៏សំខាន់ ដែលត្រូវសម្រេចមិនរៀបចំព្រះរាជពិធីបុណ្យទូកថ្នាក់ជាតិ នាឆ្នាំនេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


