ព័ត៌មានជាតិ
សម្ដេចតេជោ ៖ ពីមុនគេថា ស្រុកខ្មែរប្រាក់ខែទាបណាស់ តែឥឡូវគេថា នៅស្រុកខ្មែរមានប្រាក់ខែច្រើនណាស់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កាលពីពេលមុន មានអ្នកដើរនិយាយថា ធ្វើការនៅស្រុកខ្មែរទទួលបានប្រាក់ខែទាបណាស់ ដោយត្រូវចេញទៅធ្វើការនៅក្រៅប្រទេស។ ប៉ុន្តែឥឡូវបែរជាមានការដើរឃោសនាពីក្រៅប្រទេសថា នៅស្រុកខ្មែរមានប្រាក់ខែច្រើនណាស់ ដែលជាហេតុធ្វើឲ្យជនបរទេសច្រើនមិនតិចទេ មកធ្វើការងារនៅស្រុកខ្មែរ។

នៅក្នុង «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ “សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” នាព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបង្ការទប់ស្កាត់ដោយមិនត្រូវឲ្យកម្ពុជាក្លាយជាឋានសួគ៌នៃឧក្រិដ្ឋកម្ម, មិនត្រូវឲ្យកម្ពុជាក្លាយជាកន្លែងលាងលុយ, និងមិនត្រូវឲ្យកម្ពុជាក្លាយជាកន្លែងជួញដូរមនុស្ស ជាដាច់ខាត។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្ដេច មិននឹកស្មានថា ជនជាតិបរទេសមួយចំនួន ត្រូវចាញ់បោកឧក្រិដ្ឋជន យកមកជួញដូរនៅកម្ពុជាឡើយ។ សម្ដេចតេជោ បន្ថែមទៀតថា «យើងអត់ដឹងទាល់តែសោះថា ជនបរទេសមកចាញ់បោកគេអស់មិនចេះតិចនៅក្នុងនេះ ចូលដល់រាប់ពាន់នាក់…ប៉ុន្តែអ្នកយើងរកឃើញជាជនរងគ្រោះពិតប្រាកដតែដល់រយទេ ប៉ុន្តែបើនិយាយពីជនជាតិបរទេសដែលគេហៅ គេយកមកធ្វើការនៅស្រុកខ្មែរច្រើនមិនតិចទេ តាំងពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី»។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា កន្លងមក មានតែជនជាតិខ្មែរ ចេញទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ី តែឥឡូវបែរជាជនជាតិម៉ាឡេស៊ី មកធ្វើការនៅក្នុងប្រទេសកម្ពុជាវិញ ដោយមានអ្នកមួយចំនួន ដើរឃោសនាបោកប្រាស់ថា ទៅធ្វើការនៅកម្ពុជាមានប្រាក់ខែខ្ពស់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ពីដើមមានតែខ្មែររត់ទៅធ្វើការនៅម៉ាឡេស៊ី ឥឡូវម៉ាឡេស៊ីមកធ្វើការនៅស្រុកខ្មែរ គេទៅបោកប្រាស់ថា ស្រុកខ្មែរមានប្រាក់ខែខ្ពស់ វាទៅអញ្ចែក…កាលពីមុនគេថា ស្រុកខ្មែរហ្នឹងប្រាក់ខែទាបណាស់ ត្រូវទៅរកការនៅថៃ រកការនៅប្រទេសក្រៅ ឥឡូវគេទៅបោកពីប្រទេសក្រៅថា នៅស្រុកខ្មែរមានប្រាក់ខែច្រើនណាស់ នែ៎វាទៅជាអញ្ចែក»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


