ព័ត៌មានជាតិ
សម្ដេចតេជោ ៖ អ្នកនយោបាយមួយចំនួន ត្រឹមតែដីមួយគីឡូម៉ែត្រ អាចកេងចំណេញនយោបាយបានដល់ទៅពីររឿង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អ្នកនយោបាយមួយចំនួន ត្រឹមតែដីមួយគីឡូម៉ែត្រតែប៉ុណ្ណោះ ពួកគេអាចកេងចំណេញនយោបាយបានដល់ទៅពីររឿងឯណោះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤១ នាព្រឹកថ្ងៃទី ២៦ ខែធ្នូនេះថា បញ្ហាដែលលំបាករបស់ប្រជាកសិករនាពេលបច្ចុប្បន្ននេះ គឺការផលិតហើយគ្មានទីផ្សារ ដែលធ្វើឲ្យអ្នកនយោបាយមួយចំនួន យកមកវាយប្រហាររាជរដ្ឋាភិបាល ដើម្បីកេងចំណេញនយោបាយរបស់ពួកគេ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ត្រឹមតែដីមួយគីឡូម៉ែត្រទេ គឺអាចៗកេងចំណេញបានដល់ទៅពីរៗ ចូលទៅក្នុងផ្សារគេថា នែ៎គេសួរថ្លៃអង្ករ អង្ករមួយគីឡូប៉ុន្មាន? អង្ករមួយគីឡូ ២,០០០…២,០០០ចឹង ថា អូរថ្លៃៗ ថ្លៃណាស់ អង្ករហ្នឹងថ្លៃណាស់ បើខ្ញុំធ្វើនាយករដ្ឋមន្ត្រី ខ្ញុំធ្វើឲ្យអង្ករហ្នឹងចុះនៅតែ ១,៥០០ អាហ្នឹងបើគេចូលផ្សារ ចឹងគេទៅវ៉ៃ គេទៅទាញ យកចំណេញពីមនុស្សដែលទៅទីញអង្ករថា បើខ្ញុំធ្វើជានាយករដ្ឋមន្ត្រី ខ្ញុំដឹកនាំរដ្ឋាភិបាលៗ ខ្ញុំធ្វើឲ្យអង្ករចុះថ្លៃ គឺ ២,០០០ មកនៅ ១,៥០០ ដល់ចេញពីផ្សារគេមកដល់វាលស្រែ គេទៅសួរកសិករថា ស្រូវមួយគីឡូប៉ុន្មាន កសិករឆ្លើយថា មួយគីឡូ ១,០០០ អូរថោកណាស់ៗៗ ប្រសិនបើខ្ញុំធ្វើជានាយករដ្ឋមន្ត្រី ឬបក្សខ្ញុំកាន់រដ្ឋាភិបាល ខ្ញុំនឹងធ្វើឲ្យតម្លៃស្រូវហ្នឹងក្នុងមួយគីឡូឡើងទៅដល់ ២,០០០»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ធ្វើជារាជរដ្ឋាភិបាល មិនមែនជាការងាយស្រួលនោះទេ សូមប្រជាពលរដ្ឋមានការយោគយល់។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា «អ្នកដែលត្រូវការទិញអង្ករ ចង់បានអង្ករថោក ក្នុងពេលដែលអ្នកនយោបាយហ្នឹង ទៅបា្រប់ថា បើខ្ញុំធ្វើនាយករដ្ឋមន្ត្រី ឬខ្ញុំកាន់រដ្ឋាភិបាល ខ្ញុំនឹងធ្វើឲ្យអង្ករថោក ដល់ទៅពេលមកជាមួយកសិករ កសិករចង់បានឲ្យស្រូវឡើងថ្លៃ ផលិតផលខ្លួនឡើងថ្លៃៗ»។
បើសម្ដេចតេជោ ហ៊ុន សែន អ្នកនយោបាយមុខដដែល ក្នុងពេលដែលនៅក្នុងផ្សារនិយាយថា អង្ករមួយគីឡូ ២,០០០ រៀល នឹងឲ្យចុះមកនៅ ១,៥០០រៀល។ ប៉ុន្តែក្នុងពេលនៅជាមួយប្រជាកសិករធ្វើស្រែចម្ការ ពួកគេនិយាយថា នឹងធ្វើឲ្យស្រូវឡើងពី ១,០០០រៀល ទៅ ២,០០០រៀល។ ប្រសិនបើអនុវត្តតាមពួកគេ នឹងធ្វើឲ្យតម្លៃអង្ករលើទីផ្សារឡើងដល់ ៣,០០០រៀល ក្នុងមួយគីឡូក្រាម ហើយនឹងធ្វើឲ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋ ដោយរាជរដ្ឋាភិបាលមិនអាចធ្វើដូចពួកគេបានឡើយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


