ព័ត៌មានជាតិ
សិស្សនិទ្ទេស A នឹងអស់សិទ្ធិជួប នាយករដ្ឋមន្រ្តី បើអនុវត្តខុស ២ គោលការណ៍សំខាន់
ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញ គោលការណ៍ណែនាំ ស្ដីពី ការចូលរួមពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង៖ ២០ តុលា ២០២២ ដែលទទួលបាននិទ្ទេស A ដើម្បីឱ្យអ្នកចូលរួមអនុវត្ត និងទទួលសិទ្ធិចូលរួមពិធី។

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ និងសិស្សប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង៖ ២០ តុលា ២០២២ ដែលទទួលបាននិទ្ទេស A នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ដើម្បីឱ្យពិធី នេះប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងទទួលបានភាពជោគជ័យ អ្នកចូលរួមត្រូវអនុវត្តគោលការណ៍សំខាន់២ គឺចំណុចត្រូវអនុវត្ត និង ចំណុចមិនត្រូវអនុវត្ត។
១, អ្នកចូលរួមទាំងអស់ត្រូវអនុវត្តដូចខាងក្រោម៖
– ត្រូវទទួលបានការធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ដោយក្រុមគ្រូពេទ្យ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបញ្ជាក់លទ្ធផលអវិជ្ជមាន
– ត្រូវបិទ Sticker ដែលបញ្ជាក់ថា អវិជ្ជមានជំងឺកូវីដ-១៩
– គោរពពេលវេលា វិន័យ សណ្តាប់ធ្នាប់ក្នុងពិធី (សូមអញ្ជើញមកដល់ទីតាំងប្រារព្ធពិធី ម៉ោង ០៦:៣០ នាទី ជាកំណត់)
– ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល
– ត្រូវពាក់នូវប័ណ្ណសម្គាល់ពេលចូលរួមពិធី និងអង្គុយតាមប្លង់ ដែលបានរៀបចំជូន

២, អ្នកចូលរួមមិនត្រូវអនុវត្តដូចខាងក្រោម៖
– ហាមយកសាក់កាដូ ឬ កាបូប ដបទឹក និងភេសជ្ជៈផ្សេងៗ ចូលក្នុងពិធី
– ហាមយកវត្ថុមុតស្រួច និងអាវុធជាតិផ្ទុះ ដែលអាចបង្កហានិភ័យក្នុងពិធី
– ហាមចូលរួមពិធី ក្នុងករណីធ្វើតេស្តវិជ្ជមានកូវីដ-១៩ ឬ សង្ស័យថាមានអាការៈជំងឺកូវីដ-១៩
– ហាមបង្កសំឡេងរំខានក្នុងអំឡុងពេលថ្នាក់ដឹកនាំកំពុងថ្លែងសុន្ទរកថា។

គួរបញ្ជាក់ថា សិស្សនិទ្ទេស A នឹងទទួលបាន iPad ព្រមទាំងរង្វាន់មួយចំនួនទៀតពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានរៀបចំឡើងនៅថ្ងៃទី៥ ខែធ្នូ និងបានប្រកាសលទ្ធផលកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២។ ក្នុងនោះមានបេក្ខជនប្រឡងជាប់ចំនួន ៩០ ៩៥០ នាក់ ត្រូវជា ៧២,៣៣% នៃបេក្ខជនមកប្រឡងចំនួន ១២៥ ៧៣៥ នាក់ កើនឡើងជាងឆ្នាំមុនដែលមានត្រឹមជាង ៦៥% ប៉ុណ្ណោះ។ បេក្ខជនជាប់និទ្ទេសA មានចំនួន ១ ០៤៩ នាក់, និទ្ទេសB ចំនួន ៧ ២៣២ នាក់, និទ្ទេស C ចំនួន ១៩ ០៥៣ នាក់, និទ្ទេសD ចំនួន ៣១ ១៦៦ នាក់ និង និទ្ទេសE ចំនួន ៣២ ៤៥០ នាក់៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


