ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន សរសើរលោក កែវ រតនៈ ដែលខិតខំដោះស្រាយបញ្ហាក្នុងរោងចក្រ នៅខេត្តពោធិ៍សាត់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកោតសរសើរលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលបានខិតខំដោះស្រាយបញ្ហានៅក្នុងរោងចក្រ។

បើតាមសម្ដេចតេជោ ហ៊ុន សែន ខេត្តពោធិ៍សាត់ ជាខេត្តមួយដែលដោះស្រាយបញ្ហានៅក្នុងរោងចក្រល្អជាងគេ។ ការថ្លែងកោតសរសើររបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច ចង់ឲ្យរោងចក្រនីមួយៗ ក្លាយជាសហគន៍សុខសាន្ដមួយ ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដោយមិនត្រូវឲ្យរោងចក្រក្លាយជាកន្លែងប្រើប្រាស់គ្រឿងញៀន ឬជាកន្លែងបងតូចបងធំជាដើម។

«បើតាមខ្ញុំទទួលព័ត៌មានជាបន្តបន្ទាប់ អ្នកខេត្តពោធិ៍សាត់នេះ មានសំណាងណាស់ កម្មករ-កម្មការនី ដោយសារអី កែវ រតនៈ គាត់ចុះតាមរោងចក្រដោះស្រាយបញ្ហា អាហ្នឹងគឺអត់រង់ចាំក្រសួងការងារ និងមន្ទីរការងារទេ នៅទីនេះ ខេត្តពោធិ៍សាត់ដោះស្រាយល្អជាងគេ ខ្ញុំហ៊ាននិយាយអញ្ចឹងៗ»។ នេះជាការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


