ព័ត៌មានជាតិ
ពីសាលារៀន ក្លាយជាមណ្ឌលធ្វើចត្តាឡីស័ក ដែលទទួលពលករមកពីថៃជាង១ម៉ឺន
សាលារៀន នៅក្នុងខេត្តបន្ទាយមានជ័យចំនួន ត្រូវបានក្លាយជាមណ្ឌលធ្វើចត្តាឡីស័ក សម្រាប់ពលករចំណាកស្រុកមកពីប្រទេសថៃ សរុបមកដល់ពេលនេះទទួលបានមនុស្សចំនួនជាង១ម៉ឺននាក់។

លោក អ៊ុំ រាត្រី បានប្រាប់លោកបណ្ឌិតសភាចារ្យ ហង្ស ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាឲ្យដឹងថា ពេញ១ឆ្នាំនេះ មានពលករចំណាកស្រុកមកពីស្រុកថៃ ចំនួនជាង១ម៉ឺននាក់ ព្យាបាលជាអស់នៅសេសសល់មានចំនួន៣.៧០០នាក់ នៅកំពុងព្យាបាលបន្តហើយសព្វ ថ្ងៃនេះខេត្តបន្ទាយមានជ័យ យកសាលារៀនដាក់ពលករចំណាកស្រុកមកពីប្រទេសថៃកាត់តាមខេត្តបន្ទាយមានជ័យ សុំចតមានចំនួន១៤ទីតាំង ក្នុងនោះអនុវិទ្យាល័យចំនួន៨កន្លែង បឋមសិក្សាចំនួន៤កន្លែង និងមត្តេយ្យសិក្សាចំនួន២កន្លែង កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២១ នៅសាលប្រជុំក្នុងមន្ទីរអប់រំខេត្ត។

ថ្លែងក្នុងពិធីលោកបណ្ឌិតសភាចារ្យ ហង្ស ជូនណារ៉ុន ចុះមកស្វែងយល់អំពីយកសាលារៀនដាក់ពលករចំណាកស្រុកមានចំនួន១៤ទីតាំងអមដំណើរ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យនិងមន្ត្រីពាក់ព័ន្ធ។ លោកអ៊ុំ រាត្រីបានបញ្ជាក់ឲ្យដឹងបន្តទៀតថា គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ពលករមកស្នាក់នៅក្នុងមណ្ឌលធ្វើចត្តាឡីស័កទាំង១៤កន្លែងនោះ មានចំនួន៣.៧០០នាក់ ស្រី១.២៣១នាក់។

ក្នុងនោះលោកបណ្ឌិតសភាចារ្យ ហង្ស ជួន ណារ៉ុន បានមានប្រសាសន៍ថា ដោយឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមាននៅសហគមន៍ប្រទេសថៃទើបរាជរដ្ឋាភិបាលបានសម្រេចយកគ្រឹះស្ថានសិក្សាមួយចំនួន ដែលជាប់ព្រំដែនកម្ពុជា-ថៃ ធ្វើជាទីតាំងចត្តាឡីស័ក សម្រាប់ពលករខ្មែរត្រលប់មកក្នុងប្រទេសវិញ ភាគច្រើនមកស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ហើយពេញ១ឆ្នាំនេះ ខេត្តបន្ទាយមានជ័យទទួលពលករខ្មែរវិលពីប្រទេសថៃជាង១ម៉ឺននាក់ ក្នុងនោះចំនួនពលករខ្មែរស្នាក់នៅនិងធ្វើចត្តាឡីស័កចំនួន ជាង៤.០០០នាក់ ស្រី២.០០០នាក់ គឺស្នាក់នៅធ្វើចត្តាឡីស័កក្នុងគ្រឹះស្ថានសិក្សាចំនួនជាង៣.០០០នាក់ ស្រីជាង១.០០០នាក់ ក្នុងនោះរមានអ្នកវិជ្ជមានកូវីដ១៩ រកឃើញនៅខេត្តនេះ មានជិត៤០នាក់ តែត្រូវបានពិនិត្យព្យាបាល រួចជាសះស្បើយ ហើយនៅសល់តែ១២នាក់ប៉ុណ្ណោះ គឺនៅថ្ងៃទី៣០ ខែមករានេះ បានសះស្បើយ២នាក់ទៀត។

លោកបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន បានមានប្រសាសន៍បន្តទៀតថា ការប្រគល់ជូននូវទូរទស្សន៍ និងថាសតេជោ TV ទាំងអស់នេះ គឺជាជំនួយមួយយ៉ាងសំខាន់ដល់ការសិក្សាពីចម្ងាយរបស់សិស្សានុសិស្ស ដែលមិនមានថ្នាក់រៀនគ្រប់គ្រាន់ព្រោះសាលា ត្រូវបានយកធ្វើជាទីតាំងចត្តាឡីស័ក។ ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរ មានសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ និងក្រុមការងារនៃគណៈកម្មការខេត្ត ស្រុកប្រយុទ្ធនឹងជម្ងឺកូវីដ១៩ អ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងវិធានការការពារការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ ជាពិសេសផងដែរ គឺក្រុមការងារសហព័ន្ធសេវាអប់រំកម្ពុជា និងវិស័យឯកជនជាដៃគូ ដែលបានរួមចំណែកជួយដល់ក្រសួងអប់រំយុវជន និងកីឡា ក្នុងគ្រាដ៏លំបាកនេះ ផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ មន្ត្រីនគរបាលជាតិ៧៤នាក់ មកពីវៀតណាមមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ជាលើកទី១
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


