ព័ត៌មានជាតិ
កសិករនៅបន្ទាយមានជ័យថា តម្លៃស្រូវជាង ១ ១០០ រៀល/គីឡូ ជាតម្លៃល្អ
ប្រជាកសិករនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យបានបង្ហាញពីក្តីរីករាយចំពោះតម្លៃស្រូវឆ្នាំនេះ ទទួលបានតម្លៃល្អប្រសេីរជាបណ្តាឆ្នាំមុនៗ បេីទោះបីជាឆ្នាំនេះទទួលបានទិន្នផល មិនដូចឆ្នាំកន្លងទៅក៏ដោយ តែចំពោះតម្លៃទទួលយកបាន ថ្លៃលេីសការរំពឹងទុក។

កសិករម្នាក់ដែលរស់នៅក្នុងឃុំចំណោមបានឱ្យដឹងថា ឆ្នាំនេះគាត់ធ្វេីស្រែចំនួន ៧ ហិកតា ប្រភេទស្រូវសែនក្រអូប ដោយទទួលបានទិន្នផលក្នុងមួយហិកតា ប្រហែល ៣,៥ តោនប៉ុណ្ណោះ ដោយសារការពីដេីមដៃខ្វះខាតទឹក។
ការប្រមូលផលនេះគឺជាលេីកទី៣ហេីយ កាលពីលេីកទី១ លក់ក្នុងមួយតោនបានប្រមាណជាង ១ លាន ១ សែន (១ ម៉ឺន ៦០ បាត) ខណៈលើកទី ២ និងទី៣ ប្រហាក់ប្រហែលគ្នាដែរ។
កសិករមួយរូបទៀត ឈ្មោះ ចាន់ គឿន ក៏បានប្រាប់ស្រដៀងគ្នាដែរថា ប្អូនស្រីសប្បាយរីករាយ ដោយសារតម្លៃស្រូវឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំមុន បេីទោះទិន្នផលស្រូវទាបជាងឆ្នាំមុនក៏ដោយ។

ដោយឡែកលោក លី វណ្ណា ដែលជាឈ្មួញទិញស្រូវនៅក្នុងឃុំចំណោមបានប្រាប់ឱ្យដឹងដែលថា ការប្រមូលទិញស្រូវប្រភេទសែនក្រអូបចាប់ពីតម្លៃ១០បាតទៅ ១០,២បាត (ក្នុងមួយគីឡូក្រាម) ក្រៅពីនេះលោកក៏បានប្រមូលទិញប្រភេទស្រូវស្រងែ តម្លៃចន្លោះពី ៩៧បាត/មួយគីឡូក្រាម (ស្មេីនឹង៩៧០០បាត/មួយតោន) ទៅ៩៨បាត/មួយគីឡូក្រាម (ស្មេីរនឹង៩៨០០បាត/មួយតោន) និងប្រភេទ៥១-៥៤ ទិញក្នុងតម្លៃ៩៧បាត (ស្មេីរនឹង៩៧០០បាត/មួយតោន)។
បេីតាមការបញ្ជាក់ពីលោក ឃុន ឃួន អាជ្ញាធរភូមិ បានប្រាប់ឱ្យដឹងថា កសិករដែលបានធ្វេីស្រែប្រាំងនៅភូមិចំណោមខាងកេីត ឃុំចំណោម មានចំនួន៩៧៥ហិកតា ដោយឡែកទូទាំងឃុំចំណោមការងារប្រមូលផលស្រូវរបស់បងប្អូនកសិករប្រមាណជាង៦០ទៅ៦៥%ហេីយ។

ភាគច្រេីនកសិករនៅក្នុងឃុំនិយមប្រេីប្រាស់ពូជ៥៤ និងសែនក្រអូប ហេីយទិន្នផលឆ្នាំនេះចន្លោះពី៣,៥ ទៅ៤តោនក្នុងមួយហិកតា។
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យដឹងថា សម្រាប់ឆ្នាំនេះសង្កេតឃេីញថា តម្លៃស្រូវមានភាពល្អប្រេីល្អ មានតម្លៃខ្ពស់ជាងឆ្នាំមុន។
ជាមួយគ្មានោះក៏មានបងប្អូនមួយចំនួនដែលលក់មិនបានតម្លៃខ្ពស់ ដោយសារតែស្រូវរបស់ពួកគាត់មិនសូវល្អ ពោលគឺពួកគាត់ប្រមូលផលស្រូវ ទាំងដែលស្រូវមិនសូវទុំល្អ ដែលជាហេតុធ្វេីឱ្យឈ្មួញទិញក្នុងតម្លៃទាប។ តែចំពោះបងប្អូនចំពោះប្រភេទស្រូវល្អគឺទទួលបានតម្លៃខ្ពស់៕
អត្ថបទ៖ អពៅ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


