ព័ត៌មានជាតិ
បង្ក្រាបក្លឹបកម្សាន្តមួយកន្លែង ដោយបានឃាត់ខ្លួនមនុស្សជាង១០០នាក់ ពាក់ព័ន្ធគ្រឿងញៀន
កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឆ្មក់បង្ក្រាបទីតាំងក្លឹបកម្សាន្តមួយកន្លែង ដោយបានឃាត់ខ្លួនមនុស្សប្រុស-ស្រីប្រមាណជាង១០០នាក់ មានទាំងជនបរទេសផង ដើម្បីបញ្ជូនទៅសាកសួរ ក្រោយសង្ស័យជាប់ពាក់ព័ន្ធការប្រើប្រាស់ HAPPY BALLON (ប៉ោងប៉ោងរីករាយ)។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ២:១០នាទី រំលងអធ្រាត្រឈាចូលថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅក្លឹប១កន្លែង ដែលមានស្លាកយីហោ NUMBER9 BASSAC LIVE DJS – DANCE FLOOR ស្ថិតនៅផ្លូវលេខ៣០៨ មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ដោយឃើញមានវត្តមានរបស់នគរបាល មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហកាជាមួយសមត្ថកិច្ចមូលដ្ឋានសង្កាត់ទន្លេបាសាក់ បានចុះឡោមព័ទ្ធទីតាំងក្លឹបកម្សាន្តខាងលើ ព្រមទាំងបានឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ក្នុងនោះមានជនបរទេសផង។

តាមរបាយការណ៍បឋម បានឱ្យដឹងថា មនុស្សដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានរហូតដល់ទៅ១០៣នាក់ ទាំងខ្មែរ និងជនបរទេសប្រុសស្រីជាច្រើននាក់ ដោយសមត្ថកិច្ចបានដកហូតគ្រឿងសម្ភារៈមួយចំនួន ដូចជា ប៉ោងប៉ោងរីករាយទំហំធំចំនួន៤ និងតូចៗផ្សេងជាច្រើន និងបំពង់ខ្យល់សម្រាប់បញ្ចូលទៅក្នុង HAPPY BALLONS ចំនួន១២បំពង់ រួមទាំងបំពង់ឧស្ម័នសប្បាយចំនួន៤បំពង់ធំ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនមនុស្សទាំង១០៣នាក់ ឡើងទៅលើរថយន្តចំនួន២គ្រឿង ព្រមទាំងបញ្ជូនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមនីតិវិធីច្បាប់៕ អត្ថបទ៖សុខា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


