ព័ត៌មានជាតិ
ផ្លូវកៅស៊ូឆ្ពោះទៅកាន់តំបន់ត្រីកោណថៃ និងឡាវត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចឱ្យស្ថាបនា
ផ្លូវកៅស៊ូទៅកាន់តំបន់ទេសចរណ៍ដ៍ធំមួយនៅក្នុងប្រទេសកម្ពុជា តភ្ជាប់ទៅដល់តំបន់អភិវឌ្ឍន៍ត្រីកោណមុំបី ថៃ កម្ពុជា និងឡាវដោយឆ្លងកាត់ទឹកដីខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារត្រូវបានរាជរដ្ឋាភិបាលសម្រេចឱ្យស្ថាបនាជាផ្លូវកៅស៊ូ ជាជំហ៊ានៗហើយ។

ផ្លូវជាតិលេខ ៩២ តាមក្រវាត់ព្រំដែនកម្ពុជា-ឡាវ-ថៃ
លោក ស គឹមណាត ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែងបានបញ្ចាក់ថា ការស្ថាបនាផ្លូវលេខ ៩២ តភ្ជាប់ពីផ្លូវជាតិលេខ ៩ ខេត្តស្ទឹងត្រែង ផ្លូវបំបែកចូលទៅតំបន់ទេសចរណ៍សុភក្តិមិត្តឬព្រះនិមិត្ត បានចាប់ផ្តើមធ្វើជាផ្លូវគ្រួសក្រហមចាប់តាំងពីឆ្នាំ ២០១០ មក ដែលមានប្រវែងជាង ១០០ គីឡូម៉ែត្រ ឆ្លងកាត់តំបន់ទេសចរដ៍ធំមួយនៅក្នុងប្រទេសកម្ពុជា (ព្រះនិមិត្ត) និងឆ្ពោះទៅដល់តំបន់មុំ៣ ថៃ កម្ពុជា ឡាវ។ ដោយឡែកសម្រាប់ខេត្តស្ទឹងត្រែង មានប្រវែងតែជាង ២៧ គីឡូម៉ែត្រប៉ុណ្ណោះ។
លោកបន្តថា ការចាប់ផ្តើមចាក់កៅស៊ូផ្លូវនេះ បង្ហាញពីការគិតគូយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអភិវឌ្ឃផ្លូវស្ពាន ដើម្បីជួយកែប្រែជីវភាពរស់នៅប្រជាពលរដ្ឋ និងបានជំរុញឱ្យមានកំណើនភ្ញៀវទេចរមកលេងនៅរមណីយដ្ឋានទេសចរណ៍នៅតំបន់នេះ ដោយមិនបាច់ចំណាយថវិកាចូលទៅប្រទេសឡាវទៀតទេ។

លោក ស គឹមណាត បញ្ជាក់ថា នៅឆ្នាំ ២០២៤ លោកបានធ្វើសំណើទៅក្រសួងដើម្បីសុំបន្តទៀត ក្រែងក្រសួងមានថវិកានៅសេសសល់។ ដោយឡែកឆ្នាំ ២០២៤ បន្តបីឆ្នាំរំកិលឲ្យដល់ ២៧ គីឡូម៉ែត្រ។
លោកបានអះអាងថា បើបានផ្លូវនេះហើយ ច្បាស់ជាភ្ញៀវមិនទៅលេងនៅបាក់ផេងឡាវទៀតទេច្បាស់ជាមកទីនេះជាមិនខាន។
លោក ជាន ទន ប្រជាពលរដ្ឋរស់នៅភូមិឃុំសំអាង មានផ្ទះជាប់ផ្លូវនេះបានទទួលស្គាល់ថា៖ ការអភិវឌ្ឍផ្លូវស្ពានពិតជាផ្កល់ផលប្រយោជន៍ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា និងបានបង្កើតឱ្យមានការទំនាក់ទំនងផ្នែកសេដ្ឋកិច្ចឱ្យកាន់តែមានកំណើនឡើងថែមទៀត។

លោកបន្តថា៖ កូនចៅប្រជាពលរដ្ឋនៅតំបន់នេះមិនចង់ឃើញភាពលំបាកនៅអូសបន្លាយទៅមុខទៀតទេ គឺចង់ឱ្យក្រសួងពាក់ព័ន្ធធ្វើយ៉ាងណាសាងសង់ផ្លូវនេះឱ្យបានឆាប់ ព្រោះប្រជាពលរដ្ឋយើងសប្បាយចិត្តណាស់ពេលបានផ្លូវល្អ ឥឡូវកូនចៅនៅតំបន់នេះក្រៗណាស់ ឥឡូវជួយប្រជាជន ស្រួលរកស៊ីមានបាន ទៅមុខជឿនលឿនធ្វើបានផ្លូវនេះទៅប្រជាជនចេះតែរីកចម្រើនមានមុខមានមាត់ គឺសប្បាយចិត្តអញ្ចឹងតែម្ដង តាំងពីសម្ដេចពុកមកទល់សម្ដេចអធិបតីហ៊ុនម៉ាណែតមក គាត់ដឹកនាំជួយរីកចម្រើន ចេះតែសប្បាយហើយ បើយើងអត់បានអភិវឌ្ឍនៅតែផ្លូវ ក្រឡេចក្រឡុកក៏លំបាកដែរ វេទនាណាស់។
លោក វ៉ន ពន្លក ប្រជាពលរដ្ឋរស់នៅភូមិខាងលើនេះដែរបានបញ្ជាក់ថា៖ បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះសង្ឃឹមថានឹងឆ្លងផុតភាពកំបាកនៅឆ្នាំ២០២៥ខាងមុខនេះ ព្រោះថាការបានមកធ្វើយឺត វាប្រសើរជាងមិនបានមកធ្វើសោះ។

លោកបន្តថា៖ ពេលទទួលបានស្ពាន ផ្លូវកៅស៊ូថ្មីនេះពីរាជរដ្ឋាភិបាល បងប្អូនយើងនិងខិតខំរួមគ្នាជួយថែរក្សាសមិទ្ធផលទាំងអស់គ្នា ដើម្បីប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ថា៖ ផ្លូវមួយខ្សែនេះជាសរសៃឈាមផ្នែកគមនាគមន៍តភ្ជាប់ពីទឹកដីឃុំសំអាងស្រុកថាឡាបរិវ៉ាត់ ទៅឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យ ភ្ជាប់ទៅភូមិកំពុងសាមី ភូមិស្រឡៅ១ ស្រឡៅ២ ក្នុងឃុំកំពុងស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានប្រជាពលរដ្ឋរស់នៅតាមតំបន់ទាំងនេះប្រមាណជាង ៣.០០០ គ្រួសារ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


