ព័ត៌មានជាតិ
ពលរដ្ឋ១៤០០គ្រួសារនៅឃុំត្នោតជុំ ស្រុកបារាយណ៍ ទទួលបានចង្ក្រានសន្សំសំចៃថាមពលពីរដ្ឋមន្ត្រីទេសចរណ៍
ប្រជាពលរដ្ឋចំនួន១៤០០គ្រួសារនៅឃុំត្នោតជុំ ស្រុកបារាយណ៍ ទទួលបានចង្រ្កានសន្សំសំចៃថាមពលដែលជាអំណោយរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបារាយណ៍។

កម្មវិធីប្រគល់-ទទួលចង្រ្កានសន្សំសំចៃថាមពលនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ហួត ហាក់ និងលោកស្រី។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីប្រធានគណៈកម្មាធិការគណបក្សស្រុកបារាយណ៍ អភិបាលស្រុកបារាយណ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្នោតជុំ ព្រមទាំងប្រជាពលរដ្ឋសរុបចំនួនប្រមាណ ២០០០នាក់ នៅបរិវេណសហគមន៍ទេសចរណ៍ត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក ហួត ហាក់ បានថ្លែងនូវអំណរគុណដល់ក្រុមហ៊ុនចិន Guang Zhou Iceberg Environmental Consulting Services ដែលបានឧបត្ថម្ភជាចង្ក្រានចំនួន ១៤០០ ជូនប្រជាពលរដ្ឋនៅឃុំត្នោតជុំនេះ ដែលជាចង្ក្រានសន្សំសំចៃថាមពលផលិតដោយបច្ចេកវិទ្យាថ្មី ចំណេញជាងមុន៤ដង បើប្រៀបធៀបជាមួយចង្ក្រានធម្មតាដែលពលរដ្ឋកំពុងប្រើប្រាស់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


