ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ដាក់ពាក្យប្ដឹងផែង វណ្ណៈ ៤ បទល្មើស
លោកមេធាវី អ៊ុន ចាន់ថុល ជាមេធាវីតំណាងដោយអាណត្តិរបស់សាលាខេត្តសៀមរាប បានដាក់ពាក្យប្ដឹងលោក ផែង វណ្ណៈ ចំនួន៤ បទល្មើស រួមមាន ពីបទញុះញង់ឲ្យមានការរើសអើងតាមបញ្ញត្តិ មាត្រា៤៩៦, បទអំពើញុះញង់ ប្រព្រឹត្តតាមផ្លូវសារពត៌មានបញ្ញត្តិ មាត្រា៤៩៧, បទប្រមាថចំពោះអ្នករាជការសាធារណៈ បញ្ញត្តិ មាត្រា ៥០២, បទប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី បញ្ញត្តិ មាត្រា៥១៦ តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ប្រព្រឹត្តិកាលពីអំឡុងថ្ងៃទី១៤, ១៥ និង១៦ ខែមីនា ឆ្នាំ២០២១។

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានថ្លែងប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៣ ខែមីនា នេះថា ខាងសាលាខេត្តពិតជាបានប្ដឹងឈ្មោះ ផែង វណ្ណៈ មែន ដោយឲ្យមេធាវីជាអ្នករៀបចំពាក្យបណ្ដឹងនេះ ហើយការប្ដឹងនេះច្រើនករណីណាស់ តាមអ្វីដែលគាត់បាននិយាយផ្ទាល់មាត់នៅលើប្រព័ន្ធព័ត៌មានរបស់គាត់ ហើយក៏បានដាក់ទៅព្រះរាជអាជ្ញារួចហើយដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ក៏បានស្នើឲ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ នេះដែរ ពីបទប្រមាថចំពោះព្រះសង្ឃតាមមាត្រា៥១៦ និងបទញុះ ញង់អោយមានការរើសអើង តាមមាត្រា ៤៩៦ និងបទគំរាមកំហែងថា នឹងសម្លាប់ តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ។
លោក ផែង វណ្ណៈ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅបានធ្វើលិខិតសុំទោសជាសាធារណៈ ចំពោះអ្វីដែលខ្លួនគាត់បានធ្វើ និងបានទៅដល់វត្តរាជបូរណ៍ ខេត្តសៀមរាប ដើម្បីសុំខមាទោស ពីព្រះចៅអធិការវត្តរួចហើយ ចំណែកព្រះតេជគុណ ពិន សែម ក៏បានទទួលយកការសុំទោសនេះផងដែរ៕

អត្ថបទ៖កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


