ព័ត៌មានជាតិ
ក្រុមអនុព័ន្ធយោធាអាស៊ានកំពុងចុះសង្កេតការណ៍បទឈប់បាញ់នៅខេត្តឧត្តរមានជ័យ
ក្រុមអ្នកសង្កេតការណ៍អន្តរកាល ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៨ ខែសីហានេះ បានចុះពិនិត្យនៅខេត្តឧត្តរមានជ័យ ដើម្បីអនុវត្តតាមការឯកភាពគ្នារវាងភាគីកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំ GBC កាលពីថ្ងៃទី៧ ខែសីហា នៅម៉ាឡេស៊ី។

លើកឡើងនៅវេលាថ្ងៃត្រង់នេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រាប់ឱ្យដឹងថា បំពេញបេសកកម្មរបស់ក្រុមការងារសម្របសម្រួលសម្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល ត្រូវបានដឹកនាំដោយលោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដោយមានសមាសភាពចូលរួមពីអនុព័ន្ធយោធាប្រទេសជាសមាជិកអាស៊ានចំនួន៦ រួមមាន៖ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី សិង្ហបុរី វៀតណាម ឡាវ និងហ្វីលីពីន។

តាមការគូសបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា វត្តមានក្រុមអ្នកសង្កេតការណ៍អន្តរកាលនាពេលនេះ គឺជាការអនុវត្តយ៉ាងម៉ឺងម៉ាត់ស្របតាមខ្លឹមសារដែលបានឯកភាពគ្នារវាងភាគីកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំ GBC ថ្នាក់រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន កាលពីម្សិលមិញ គឺភាគីទាំងពីរបានឯកភាពគ្នាទៅលើលក្ខខណ្ឌមួយចំនួនពាក់ព័ន្ធនឹងបទឈប់បាញ់ និងការរៀបចំយន្តការតាមដានសម្រាប់ការអនុវត្តលើបទឈប់បាញ់នេះ ដែលក្នុងនោះ កម្ពុជា-ថៃ បានជំរុញរៀបចំឱ្យបានឆាប់រហ័សបំផុត និងដាក់ឱ្យអនុវត្តនូវយន្តការតាមដាន ត្រួតពិនិត្យពីក្រុមសង្កេតការណ៍អាស៊ានលើការអនុវត្តបទឈប់បាញ់។

សកម្មភាពនេះត្រូវបានរំពឹងថា នឹងក្លាយជាជំហានដែលភាគីទាំងពីរត្រូវធ្វើ ដើម្បីឈានដល់ការរក្សាបានបទឈប់បាញ់ ដែលជាការត្រួសត្រាយផ្លូវដល់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី ការស្តារឡើងវិញនូវប្រក្រតីភាព ហើយការចូលរួមរបស់ប្រទេសដៃគូទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីបំណងប្រាថ្នារួមក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


