សន្តិសុខសង្គម
ស្ត្រីមានជំងឺម្នាក់ស្លាប់ក្រោយការវះកាត់យកកូនក្នុងផ្ទៃ
ស្ត្រីវ័យ៣០ឆ្នាំម្នាក់មានផ្ទៃពោះជាង៨ខែ បានធ្លាក់ខ្លួនឈឺពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី គ្រូពេទ្យសុំវះកាត់យកទារកចេញមុននឹងធ្វើកាព្យាបាលជំងឺឲ្យម្ដាយ ប៉ុន្ដែក្រោយការវះកាត់យកទារិកាបានរួចហើយ ស្ត្រីនោះក៏ដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តតែម្ដង។
ស្ត្រីរងគ្រោះមានឈ្មោះ ភា សុភី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ គាត់មានប្ដី និងកូនចំនួន៤នាក់ មុខរបរជាកសិករមានទីលំនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

គ្រូពេទ្យថាស្ត្រីរងគ្រោះនោះកាលនៅរស់ធ្លាប់មានជំងឺប្រចាំកាយគឺជំងឺលើសឈាម និងជំងឺទឹកនោមប្រៃ ហើយនៅរសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣ ស្ត្រីនោះត្រូវបានសាច់ញាតិ និងក្រុមគ្រួសារដឹកទៅកាន់ពេទ្យសម្ភពមួយកន្លែង នៅក្នុងទីរួមខេត្តដើម្បីព្យាបាល។
ក្រុមគ្រូពេទ្យឯកជននោះបា្រប់ថា ពុំមានលទ្ធភាពព្យាបាលជំងឺស្ត្រីនោះឡើយ សូមឲ្យសាច់ញាតិដឹកគាត់ទៅមន្ទីរពេទ្យខេត្តដើម្បីធ្វើការព្យាបាលបន្ត។
នៅថ្ងៃដដែលនោះសាច់ញាតិបានដឹកស្ត្រីនោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគីរី ហើយគ្រូពេទ្យបានប្រាប់ថាជំងឺស្ត្រីនោះមានសភាពធ្ងន់ធ្ងរទៅហើយ ដើម្បីព្យាបាលគាត់បានគឺត្រូវធ្វើការវះយកទារកនៅក្នុងផ្ទៃដែលមានអាយុជាង៨ខែនោះចេញមកសិនដើម្បីកុំឲ្យប៉ះពាល់ទារកក្នុងផ្ទៃ។

ប៉ុន្ដែលោក ហ៊ីង ផានសគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានឲ្យអ្នកសារព័ត៌មានដឹងថា ស្ត្រីនោះស្លាប់ដោយសារជំងឺបម្រុងក្រឡាភ្លើង ឬ ក្រឡាភ្លើងទៅវិញ។
សាច់ញាតិរបស់ជនរងគ្រោះឃើញសភាពអ្នកជំងឺបែបនោះក៏យល់ព្រមឲ្យវះកាត់ព្រោះថា តម្លៃសេវាក៏មិនថ្លៃ ប៉ុន្មានគឺត្រឹមតែ ១៥០ ដុល្លារប៉ុណ្ណោះ ក្រុមគ្រូពេទ្យក៏សម្រេចធ្វើកាវះកាត់យកទារិកាបានដោយជោគជ័យ ប៉ុន្ដែបានតែប៉ុន្មាននាទី ស្ត្រីនោះបានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យតែម្ដងទៅ។
ករណីនេះផ្ដើមឲ្យមានកាលើកឡើងថា ក្រុមគ្រូពេទ្យដែលធ្វើការវះកាត់នោះសង្ស័យមានកាធ្វេសប្រហែសពុំបានចាក់ថ្នាំជំនួយកម្លាំង និងថ្នាំសម្រួលសំពាធឈាមឲ្យសសៃបើកឈាមដើរបានស្រួល ម្យ៉ាងស្ត្រីនោះពរពោះទើបបានជាង៨ខែមិនគួរវះកាត់ក្នុងស្ថានភាពម្ដាយកំពុងចុះខ្សោយកម្លាំងនោះទេ។
លោក ឌុច ហួរ ចៅ សង្កាត់ឡាបានសៀក បានសម្ដែងកាហួសចិត្តថា ទទួលយកមិនបានទេ ចៅអើយ កើតមកបានឯកសារដល់ទៅពីរក្នុងពេលតែមួយ គឺលិខិតកំណើតនិងលិខិតមរណៈមាតា៕

អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


