កីឡា
យប់នេះ កម្ពុជា អាចឈ្នះ កោះហ្គាំ បានទេវគ្គជម្រុះ AFC Asian Cup?
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវប្រកួតជើងទី១ជាមួយក្រុមជម្រើសកោះហ្គាំក្នុងយុទ្ធនាការណ៍វគ្គជម្រុះពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup Qualification Play-off Round វេលាម៉ោង០០:៣០នាទី ឬ១២:៣០នាទីយប់នៅប្រទេសបារ៉ែនដោយមានការផ្សាយផ្ទាល់លើផេក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង Smart។
ការប្រកួតនេះដើម្បីស្វែងរកកៅអីឡើងទៅវគ្គចែកពូលដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ ខណៈកម្ពុជា និងកោះហ្គាំត្រូវធ្វើការប្រកួតពីរជើងនៅទឹកដីកណ្តាលទាំងពីរជើងពោលគឺនៅ The Khalifa Sports City Stadium ប្រទេសបារ៉ែន។

ក្រុមទាំងពីរមានប្រវត្តិជួបគ្នាពីរលើក ហើយមានកំណត់ត្រាឈ្នះ និងចាញ់ម្តងម្នាក់ដូចគ្នា។ ការប្រកួតលើកទី១ កម្ពុជា បានយកឈ្នះ កោះហ្គាំ ដោយលទ្ធផល ៣-០ ក្នុងពានរង្វាន់ AFC Challenge Cup កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០០៦។
៣គ្រាប់របស់កម្ពុជាធ្វើបានសម្រេចដោយកីឡាករ សាន់ ប៊ុនហេង គ្រាប់ទី២ដោយ កីឡាករ កែវ កុសល និងគ្រាប់ទី៣ដោយ គួច សុកុម្ភៈ ដែលមានវត្តមានសម្រាប់ការប្រកួតយប់នេះដែរ។ ចំណែកការប្រកួតទី២ កម្ពុជាចាញ់កោះហ្គាំ ០-២ ក្នុងជំនួបមិត្តភាពក្នុងឆ្នាំ២០១៣។

សម្រាប់ស្ថិតិប្រកួត៥លើកចុងក្រោយរបស់ក្រុមទាំងពីរមានលទ្ធផលមិនល្អដូចគ្នា៖
៥ប្រកួតចុងក្រោយរបស់កម្ពុជា
- កម្ពុជា ១-១ ម៉ុងហ្គោលី
- ហុងកុង ២-០ កម្ពុជា
- បារ៉ែន ៨-០ កម្ពុជា
- អ៉ីរ៉ាក់ ៤-១ កម្ពុជា
- កម្ពុជា ០-១០ អ៉ីរ៉ង់

៥ប្រកួតចុងក្រោយរបស់កោះហ្គាំ
- ស៊ីរី ៤-០ ហ្គាំ
- ម៉ាឌីវ ៣-១ ហ្គាំ
- ហ្គាំ ០-៧ ចិន
- ហ្គាំ ០-៣ ស៊ីរី
- ហ្វីលីពីន ៣-០ ហ្គាំ

រយៈពេល៣ថ្ងៃក្រោយពោលគឺនៅថ្ងៃទី១២ ខែតុលា នេះ ក្រុមទាំងពីរនឹងប្រកួតជើងទី២នៅកីឡដ្ឋានដដែលវេលាម៉ោង១១យប់ដើម្បីយកក្រុមឈ្នះមួយឡើងទៅវគ្គចែកពូលដែលជាជុំផ្តាច់ព្រ័ត្រ 2023 Asian Cup ពីថ្ងៃទី១៦ ខែមិថុនា ដល់ ទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសចិន។
រហូតដល់ពេលនេះ មានក្រុមកំពូលទាំង១១ប្រទេសមកពីជុំទី៣ មានកៅអីជុំផ្តាច់ព្រ័ត្ររួចហើយដូចជា ប្រទេសចិន ស៊ីរី អ៊ីរ៉ង់ កាតារ ជប៉ុន អូម៉ង់ អារ៉ាប់រួម កូរ៉េខាងត្បូង អ៊ីរ៉ាក់ វៀតណាម លីបង់ អូស្ត្រាលី និងអារ៉ាប៊ីសាអូឌីត៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


