កីឡា
នេះកាលវិភាគប្រកួត Hun Sen Cup ថ្ងៃស្អែក មុនពេលចូលវគ្គថ្នាក់ជាតិ
បន្ទាប់ពីចប់ការប្រកួតថ្នាក់ខេត្ត ពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តដំណាក់កាលទី២ មុនពេលឈានចូលដល់ថ្នាក់ជាតិ។

ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គនេះនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ដែលមានក្រុមចំនួន១៤ ក្នុងនោះក្រុមលីគទី២ និងក្រុមជាប់មកពីថ្នាក់ខេត្ត ដូចខាងក្រោម៖
- ខេត្ត កំពត អេហ្វស៊ី
- ខេត្ត ព្រៃវែង អេហ្វស៊ី
- ឬទ្ធីសែន
- ខេត្ត កោះកុង
- ខេត្ត ឧត្តរមានជ័យ
- អាយ អេស អាយ ដង្កោសែនជ័យ
- ភ្នំពេញហ្គាឡាក់ស៊ី
- អាស៊ីអឺរ៉ុប យូណាយធីត
- ណិចស្តិប
- ខេត្ត សៀមរាប
- សូលទីឡូអង្គរ
- ខេត្ត បន្ទាយមានជ័យ
- អគ្គីសនីកម្ពុជា និង
- នគរបាលជាតិ

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ អគ្គីសនីកម្ពុជា និង នគរបាលជាតិ ដែលស្ថិតក្នុងចំណោមទាំង១៤ខាងលើ ប៉ុន្តែមិនមានការប្រកួតទេដោយក្រុមទាំងពីរនោះមានឈ្មោះបន្តឡើងវគ្គថ្នាក់ជាតិដោយស្វ័យប្រវត្តិ។
បន្ទាប់ពីធ្វើការប្រកួតវគ្គនេះដែលមានរយៈពេល២សប្តាហ៍ ហើយការប្រកួតធ្វើឡើងក្នុងផ្ទះ និងក្រៅផ្ទះ ក្រុមចំនួន៦ បូករួមនឹងក្រុមអគ្គីសនីកម្ពុជា និង នគរបាលជាតិ ត្រូវជាចំនួន៨ក្រុមឡើងវគ្គថ្នាក់ជាតិ ដែលមានក្លឹបអាជីពចំនួន៨មកពីខេមបូឌានព្រីមៀរលីគ ដូច្នេះការប្រកួតវគ្គថ្នាក់ជាតិមានចំនួន១៦ក្រុម៕
ខាងក្រោមជាកម្មវិធីប្រកួតវគ្គបន្តមុនឈានដល់វគ្គថ្នាក់ជាតិ


អានអត្ថបទពាក់ព័ន្ធ៖ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន មានការវិវត្តគួរឲ្យចាប់អារម្មណ៍
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


