កីឡា
កីឡាការិនីឆ្នើម ស្រួង ភាវី បង្ហាញមហិច្ឆតាចង់ប្រកួតស៊ីហ្គេម២០២៣
កីឡាការិនីស្នូឃ័រឆ្នើមកម្ពុជា ស្រួង ភាវី ពិតចង់តំណាងជាតិដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
បង្ហាញអារម្មណ៍នៅលើ Facebook កីឡាការិនីដើមកំណើតនៅខេត្តត្បូងឃ្មុំ ស្រួង ភាវី បានសរសេរថា ៖«ជម្រាបសួរបងប្អូនជនរួមជាតិជាទីស្នេហា បើប្រភេទកីឡាប៊ីយ៉ាការ៉ុម របស់ខ្ញុំអាចដាក់បញ្ចូលក្នុងស៊ីហ្គេម ២០២៣ ហើយក្នុងនាមខ្ញុំជាកូនស្រីខ្មែរ តំណាងកម្ពុជាចូលរួមប្រកួត តើបងប្អូន គ្រាំទ្រប្រភេទកីឡាប៊ីយ៉ាស្នូឃ័រការ៉ុមខ្ញុំដែរឬទេ?

តាមរយៈសារខាងលើនេះមហាជនដែលស្គាល់នាងពិតជាគាំទ្រ និងចង់ឃើញនាងចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ណាស់ ពីព្រោះនាងជាកីឡាការិនីមានសក្តានុពលមួយរូប។
ពាក់ព័ន្ធនឹងចំណុចនេះដែរ ស្រួង ភាវី បានប្រាប់«កម្ពុជាថ្មី»ថា ៖«ខាងសហព័ន្ធរបស់ខ្ញុំបានដាក់លិខិតស្នើសុំទៅហើយ។ សហព័ន្ធនៅខ្មែរហ្នឹង បើដាក់ស្នើសុំបានសម្រេច ខ្ញុំនឹងអាចចូលរួមប្រកួតបាន»។
សូមបញ្ជាក់ថា កម្ពុជាបានកំពុងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា នៅសណ្ឋាគារសុខាចាប់ពីថ្ងៃទី១១ដល់ទី១៣ ខែកក្កដានេះដើម្បីត្រៀមខ្លួន ក៏ដូចជាសម្រេចលើប្រភេទកីឡា។ នៅមិនទាន់ដឹងច្បាស់ថា ប្រភេទកីឡាប៊ីយ៉ាការ៉ុមស្ថិតក្នុងរបៀបវារៈដែលនឹងត្រូវសម្រេចសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ឬយ៉ាងណានោះទេ។ តាមការគ្រោងទុក នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំគឺនៅថ្ងៃទី១៣ កក្កដាស្អែកនេះ ចំនួនប្រភេទកីឡាទាំងអស់នឹងត្រូវបានប្រកាសជាផ្លូវការសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។

តាមពិតទៅ កីឡាស្នូឃ័រលើវិញ្ញាសាប៊ីយ៉ាស្នូឃ័រការ៉ុមដែលជាជំនាញរបស់កីឡាការិនី ស្រួង ភាវី មិនធ្លាប់ត្រូវបានដាក់ឲ្យប្រកួតជាផ្លូវការក្នុងកីឡាស៊ីហ្គេមទេ។ យ៉ាងណា ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២៣មានសិទ្ធិក្នុងការបញ្ចូលវិញ្ញាសាថ្មីនេះ ប៉ុន្តែត្រូវការមានប្រទេសបីឬបួនទៀតគាំទ្រទើបអាចប្រកួតបាន។
ស្រួង ភាវី ទើបតែសាងស្នាដៃថ្មីដ៏រំភើបរីករាយចំពោះមុខឪពុកម្តាយបង្កើតរបស់ខ្លួននៅលើទឹកដីនៃប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីនាងបានឈ្នះជើងឯកកីឡាប៊ីយ៉ាការ៉ុមលំដាប់ពិភពលោក PBA-LPBA Championship៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


