កីឡា
លោក Conor តបទៅវិញ ក្រោយគេចាត់ទុកព្រះខ័នរាជស្វាយរៀង ជាអធិរាជពានសម្តេចតេជោ
ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតបើឆាករដូវកាលថ្មីរបស់ខ្លួន ក្នុងពានរង្វាន់ដែលគេទទួលបានជោគជ័យជាងគេបំផុត ពោលគឺពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ ២០២២។

ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ នឹងឡើងទៅតតាំងជាមួយម្ចាស់ផ្ទះ សូលទីឡូអង្គរ នាកីឡដ្ឋានហនុមាន នៅវេលាម៉ោង ៣:៣០ នាទីរសៀល សម្រាប់ការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយ ថ្នាក់ជាតិ។ ការប្រកួតនេះមានផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ។
លោក Conor Nestor គ្រូបង្វឹករបស់ក្លិបព្រះខ័នរាជស្វាយរៀងបានលើកឡើងថា ក្រុមរបស់លោករៀបចំបានយ៉ាងល្អ ប៉ុន្តែក៏មានបញ្ហាកីឡាកររបួសដូចជាប្រធានក្រុម សឿយ វិសាល គ្រាដែល ប្រាក់ មុន្នីឧត្តម មិនទាន់ច្បាស់នៅឡើយ ដូច្នេះក្រុមនឹងរួមបញ្ចូលគ្នាសម្រាប់កីឡាករដែលបានលេងញឹកញាប់នៅលីគ និងកីឡាករដែលពុំសូវបានបង្ហាញខ្លួន។

ព្រះខ័នរាជស្វាយរៀង ត្រូវបានចាត់ទុកថា ជាក្រុមជោគជ័យជាងគេបំផុត ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពោលគឺចាប់តាំងពីពាននេះបង្កើតឡើងមក គេធ្លាប់ឈ្នះជើងឯក ៤ ដង គឺ ២០១១, ២០១២, ២០១៥ និង ២០១៧ និងរងជើងឯក ៤ ដង ចាប់តាំងពីពានរង្វាន់បង្កើតឡើងដំបូងនៅឆ្នាំ ២០០៧។
ជុំវិញត្រូវបានគេចាត់ទុកថាជាក្រុមជោគជ័យជាងគេក្នុងពានរង្វាន់ដដែលនេះ លោក Conor Nestor បានឆ្លើយតបថា៖ «ប្រវត្តិសាស្ត្ររបស់ក្លិប គឺនៅត្រង់នេះ សម្រាប់ទាំងអស់គ្នាដើម្បីមើលឃើញ ហើយអ្នកដែលបានចូលរួមនៅក្នុងខណៈនោះគួរតែមានមោទកភាព។ ប៉ុន្តែពេលនេះ គឺជាក្រុមថ្មីដែលមានកីឡាករក្មេងៗជាច្រើន ហើយត្រូវបង្កើតផ្លូវផ្ទាល់ខ្លួននៅក្នុងការប្រកួត។ យើងអាចមានមោទកភាពចំពោះអតីតកាល ប៉ុន្តែយើងអាចទទួលបានភាពជោគជ័យដោយការខិតខំប្រឹងប្រែងនៅថ្ងៃនេះ។»

«មិនថាមានការប្រកួតប្រជែងណាទេ យើងនឹងតែងតែផ្តល់ឱ្យអស់ពីសមត្ថភាពសម្រាប់ក្លិប។ ប៉ុន្តែការប្រកួតខាប់ (Hun Sen Cup) គឺរំជួលចិត្ត ព្រោះគ្មានកន្លែងសម្រាប់កំហុស។ មានថ្ងៃអាក្រក់មួយនោះក្រុមរបស់អ្នកនឹងជ្រុះចេញ។» គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងបានសង្កត់ធ្ងន់។
សូមបញ្ជាក់ថា ថ្ងៃជាមួយគ្នានេះផងដែរ ក៏មានការប្រកួតចំនួន ៣ គូផ្សេងទៀត ពោលគឺ ក្លិបបាល់ទាត់សៀមរាប ជួប វិសាខា។ អាស៊ីអឺរ៉ុបយូណាយធីត ជួប ណាហ្គាវើលដ៍ និងចុងក្រោយ អាយអេសអាយ ដង្កោសែនជ័យ ប្រកួតជាមួយ បឹងកេត៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


