កីឡា
អត្តពលិក១៦១នាក់ទៅហាត់នៅចិនរយៈពេលយូរគឺជាបេសកកម្មធំបំផុត
ក្រុមគ្រូបង្វឹក ថ្នាក់ដឹកនាំ និងអត្តពលិក ជម្រើសជាតិកម្ពុជាសរុប ១៦១នាក់ លើ១២ប្រភេទកីឡាបានជួបថ្នាក់ដឹកនាំនាព្រឹកថ្ងៃទី១៣ ខែកញ្ញានេះមុនពេលដំណើរទៅហ្វឹកហាត់រយៈពេលយូរនៅប្រទេសចិនដើម្បីត្រៀមខ្លួនសម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការដែលបានសំណេះសំណាលជាមួយក្រុមអត្តពលិកបានចាត់ទុកការទៅហ្វឹកហាត់នៅប្រទេសចិនគឺជាបេសកកម្មយ៉ាងពិសេសបំផុត ដោយសារពួកគាត់ទាំងអស់តំណាងឲ្យជាតិ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការបានផ្តល់ការណែនាំដល់ក្រុមជម្រើសជាតិទាំង១២ប្រភេទកីឡាត្រូវខិតខំហ្វឹកហាត់តាមកម្មវិធីឲ្យបានគត់មត់ ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដំបូងនៅកម្ពុជា ស៊ីហ្គេម ២០២៣។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ៖«សូមកីឡាករ កីឡាការិនីទាំងអស់ត្រូវយកអស់ស្មារតី កម្លាំងកាយ កម្លាំងចិត្តខិតខំហ្វឹកហាត់ឲ្យបានមុតមាំបំផុត ដើម្បីស្រូបទាញមកវិញនូវសិទ្ធផល គុណផលកីឡាកម្រិតខ្ពស់។ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនបានជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់វិស័យកីឡាកម្ពុជាទាំងមូល ហើយយើងទាំងអស់គ្នាត្រូវតែខិតខំប្តេជ្ញាចិត្តឲ្យបានខ្ពស់បំផុត និងចាត់ទុកថា នេះជាបេសកកម្មពិសេស ឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣»។

នៅអំឡុងពេលហ្វឹកហាត់ អត្តពលិកទាំងអស់ត្រូវរៀបចំខ្លួនឲ្យបានល្អ ក្នុងការកសាងមិត្តភាពជាមួយគ្រូបង្វឹក កីឡាករ កីឡការិនីចិន និងប្រជាជនចិន ដែលពួកគាត់នឹងចែករំលែកចំណេះជំនាញដល់ការហ្វឹកហាត់ដ៏មានសារសំខាន់នេះ។ ក្នុងពេលហ្វឹកហាត់នេះ សំខាន់បំផុតគឺត្រូវត្រៀមខ្លួនសម្រាប់ទទួលយកនូវការលំបាក ការតស៊ូ ការប៉ះទង្គិចនានា ដែលនឹងកើតមានឡើងក្នុងពេលហ្វឹកហាត់។ ជាពិសេសគឺត្រូវគោរពឲ្យបានជាដាច់ខាតនូវពេលវេលាហ្វឹកហាត់ វិន័យ ក្រមសីលធម៌ សេចក្តីថ្លែថ្នូរជាតិឲ្យបាន ពីព្រោះការចេញទៅហ្វឹកហាត់នេះ គឺក្រុមជម្រើសជាតិទាំងអស់ទៅក្នុងនាមជាតិទាំងមូល ទៅក្នុងនាមកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-ចិន ក្នុងកម្រិតរដ្ឋាភិលបាលនៃប្រទេសទាំងពីរ ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ។

កីឡាទាំង១២ប្រភេទនោះគឺ ប្រតិភូដឹកនាំ ២នាក់, កាយសម្ព័ន្ធ (១១នាក់), យូដូ (៥នាក់), វូស៊ូ (១០នាក់), បាល់បោះ (១៥នាក់), វាយកូនឃ្លីលើតុ (១០នាក់), អត្តពលកម្ម (២០នាក់), ចំបាប់ (១៥នាក់), វាយសី (១២នាក់), ហែលទឹក (១១នាក់), លើកទម្ងន់ (១០នាក់), បាល់ទាត់-នារី (២៥នាក់) និងបាល់ទះ (១៥នាក់)។ ពួកគាត់នឹងចេញដំណើរនៅថ្ងៃទី១៥ ខែកញ្ញានេះ និងធ្វើហាត់រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ ទើបត្រឡប់មកកម្ពុជាវិញ។ ក្រោយពីការប្រកួតស៊ីហ្គេម ២០២៣ បញ្ចប់ កីឡាករ កីឡាការិនីកម្ពុជា នឹងត្រលប់ទៅហ្វឹកហាត់នៅប្រទេសចិនបន្តទៀត ដើម្បីបង្រ្គប់កិច្ចសន្យាជំនួយឥតសំណងដែលមានរយៈពេល ២ឆ្នាំ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


