កីឡា
ប្លែកមុខច្រើន កីឡាករ កីឡាការិនីឃីកបុកស៊ីងកម្ពុជាត្រៀមស៊ីហ្គេម
សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងជម្រើសជាតិកម្ពុជាបានចេញឈ្មោះកីឡាករ និងកីឡាការិនីឃីកបុកស៊ីងហើយដើម្បីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្រាប់ឃីកបុកស៊ីង ម្ចាស់ផ្ទះកម្ពុជាដាក់កីឡាករ១២រូប និងកីឡាការិនី៥ដើម្បីប្រកួតលើវិញ្ញាសាចំនួន១៧ដែលមានក្នុងស៊ីហ្គេមនៅកម្ពុជា។ ក្នុងចំណោមកីឡាករ កីឡាការិនីទាំងនោះឃើញថា មានឈ្មោះថ្មីមួយចំនួនដែលអ្នកគាំទ្រមិនសូវស្គាល់ឡើយ ប៉ុន្តែម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំមុន ទូច រ៉ាឆាន់ ម្ចាស់មេដាយប្រាក់ ឈឿង ល្វៃ និង លន បញ្ញា នៅមានវត្តមានដដែល។
ខាងក្រោមជាឈ្មោះកីឡាករ កីឡាការិនី
- កីឡាការិនី អៀន ស៊ីផាន ទម្ងន់៤៨គក
- កីឡាការិនី ចាន់ វិច្ឆិកា ទម្ងន់៥០គក
- កីឡាការិនី នៅ ស្រីពៅ ទម្ងន់៥២គក
- កីឡាការិនី ឆាន ច័ន្ទមុនី ទម្ងន់៥៥គក
- កីឡាការិនី វី ស្រីឆាយ ទម្ងន់៥៦គក
- កីឡាករ សុខ រិទ្ធ ទម្ងន់ ៥១កក
- កីឡាករ សៃនី សៃណេត ទម្ងន់ ៥១គក
- កីឡាករ វន គឹមចេង ទម្ងន់៥៤គក
- កីឡាករ ទូច រ៉ាឆាន់ ទម្ងន់៥៦គក (ប៉ឹត សង្ឃឹម)
- កីឡាករ ភ័ណ្ឌ ចន្ធី ទម្ងន់៦០គក
- កីឡាករ រិន ដេវីត ទម្ងន់៦៣គក
- កីឡាករ ម៉េត បូរិន ទម្ងន់៦៣គក
- កីឡាករ សាន រ៉ាគីម ទម្ងន់៦៣.៥គក
- កីឡាករ លន បញ្ញា ទម្ងន់៦៧គក
- កីឡាករ យួន វ៉ានសិញ ទម្ងន់៦៧គក
- កីឡាករ ទេព យិនយាន ទម្ងន់៦៩គក
- កីឡាករ ឈឿង ល្វៃ ទម្ងន់៧១គក
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


