កីឡា
រសៀលនេះ នារីកម្ពុជា សម្លឹងឱកាសបង្កើតកំណត់ត្រាទី២ ប៉ះ ទីម័រខាងកើត
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាត្រូវជួបក្រុមនារីទីម័រខាងកើត វេលាម៉ោង៣:០០នាទីរសៀល វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ AFF Women’s Cup 2024 នៅប្រទេសឡាវ។

ក្រុមនារីកម្ពុជាបានបង្កើតប្រវត្តិសាស្រ្ដថ្មីក្នុងពានរង្វាន់ AFF Women’s Cup បន្ទាប់ឆ្លងផុតវគ្គសន្សំពិន្ទុលើកដំបូង។ ជាថ្មីម្ដងទៀតនៅរសៀលនេះ ក្រុមនារីកម្ពុជាត្រៀមបង្កើតប្រវត្តិសាស្រ្តបន្ថែមមួយទៀត។ ប្រសិនបើឈ្នះ ទីម័រខាងកើត ក្រុមនារីកម្ពុជា នឹងបង្កើតកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រជាលើកដំបូង។

ក្រោមការដឹកនាំរបស់លោក ឃួន ឡាបូរ៉ាវី ឆ្លងកាត់ការប្រកួត២លើកក្នុងវគ្គសន្សំពិន្ទុ កម្ពុជាឈ្នះ១ ស្មើ១ មាន៤ពិន្ទុ ឈរនៅលេខ១ ក្នុងពូល B។ ចំណែកក្រុមនារីទីម័រខាងកើត ក្នុងកាប្រកួត២លើកក្នុងវគ្គសន្សំពិន្ទុកន្លងមក ស្មើទាំង២លើក មាន២ពិន្ទុ ឈរលេខ២ ក្នុងពូល A។

សមត្ថភាពរបស់ក្រុមកម្ពុជា និងទីម័រខាងកើត ហាក់មិនភាពខុសគ្នាខ្លាំងប៉ុន្មានទេ។ នេះហើយជាមូលហេតុដែលធ្វើឲ្យក្រុមនារីកម្ពុជា អាចមានឱកាសឡើងទៅផ្ដាច់ព្រ័ត្រលើកដំបូង។
លោក ឃួន ឡាបូរ៉ាវី គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ធ្លាប់បានលើកមុនពេលចាប់ផ្ដើមការប្រកួតវគ្គសន្សំពិន្ទុ សម្រាប់ក្រុមនារីកម្ពុជាតាំងពីចាប់ផ្ដើមដំបូងគឺមកទីនេះដើម្បីឈ្នះ។ «ខ្ញុំមើលឃើញថា ក្រុមទាំងអស់នៅក្នុងព្រឹត្តិការណ៍មានកម្រិតប្រហែលយើងដែរ។ យើងអាចប្រកួតប្រជែងជាមួយពួកគេបាន»។

ក្រុមនារីកម្ពុជាត្រៀមខ្លួនបានយ៉ាងក្នុងការប្រកួតឆ្នាំនេះ ដោយសហព័ន្ធបាល់ទាត់កម្ពុជាបានបង្កើតលីគនារី ដើម្បីពង្រឹងសមត្ថភាពកីឡាការិនីឡើងវិញ ដើម្បីការត្រៀមខ្លួនសម្រាប់ពានរង្វាន់អន្តរជាតិមានដូចជា AFF Women’s Cup 2024 និងសុីហ្គេម ជាដើម៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


