ព័ត៌មានអន្ដរជាតិ
Facebook ដាក់កម្មវិធីថ្មីលើ Instagram ដើម្បីគ្រប់គ្រងអ្នកប្រើប្រាស់វ័យក្មេងអាយុក្រោម ១៣ ឆ្នាំ
ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សរបស់អាមេរិក Facebook និយាយថា ក្រុមហ៊ុននឹងណែនាំការគ្រប់គ្រងថ្មីសម្រាប់អ្នកប្រើប្រាស់ Instagram វ័យក្មេង ចំពេលមានការរិះគន់ចំពោះការអភិវឌ្ឍន៍កម្មវិធីថ្មីសម្រាប់កុមារ ។

ទន្ទឹមនោះ Facebook បានផ្អាកការងារបណ្តោះអាសន្នលើកម្មវិធី “Instagram Kid” សម្រាប់កុមារអាយុក្រោម ១៣ ឆ្នាំ ។
ក្រុមហ៊ុនត្រូវបានគេរិះគន់ចំពោះការបន្តអភិវឌ្ឍកម្មវិធីថ្មី ក្រោយការសិក្សាបង្ហាញថា Instagram អាចបំពុល និងមានផលប៉ះពាល់អាក្រក់ដល់សុខភាពផ្លូវចិត្តរបស់កុមារ ។

ស្របពេលជាមួយគ្នានេះ នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Nick Clegg ដែលបង្ហាញខ្លួននៅលើទូរទស្សន៍ ABC និងបណ្តាញទូរទស្សន៍ផ្សេងទៀតកាលពីថ្ងៃអាទិត្យ បានបង្ហាញពីមុខងារថ្មីសម្រាប់អ្នកប្រើប្រាស់ Instagram ។
លោកបាននិយាយថា លក្ខណៈពិសេសមួយគឺថា ប្រសិនបើក្មេងជំទង់មើលខ្លឹមសារដែលមិនអំណោយផលដល់សុខុមាលភាពរបស់ពួកគេម្តងហើយម្តងទៀត ពួកគេនឹងធុញទ្រាន់ ។ មួយទៀតជំរុញឲ្យពួកគេឈប់លេង ប្រសិនបើពួកគេបានប្រើ Instagram អស់រយៈពេលជាយូរមកហើយ ។

លោក Clegg បាននិយាយថា វាមិនច្បាស់ទេថាតើគំនិតផ្តួចផ្តើមថ្មីនេះ នឹងជួយឲ្យក្រុមហ៊ុនបន្តការអភិវឌ្ឍកម្មវិធី “Instagram Kids” ឬយ៉ាងណា ព្រោះសមាជិកសភាកំពុងជំរុញឲ្យលុបចោលគម្រោងនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កាលពីថ្ងៃសុក្រ Facebook, Instagram និង WhatsApp គាំងម្ដងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


