KPT+
អ្នកនិពន្ធថាកុមារនឹងលូតលាស់កាយប្រាជ្ញាយឺតយ៉ាវដោយសារផ្តាច់ទំនាក់ទំនងពិភពខាងក្រៅ
ស្ត្រីអ្នកនិពន្ធ J.K. Rowling នៃសៀវភៅ Harry Potter ដ៏ល្បីឈ្មោះទូទំាងពិភពលោកបានចាប់ផ្តើមបើកគេហទំព័រថ្មីមួយលើបណ្តាញ Internet បង្ហាញមាតិកាប្រលោមលោករបស់គាត់ ក្នុងវិធីមួយដែលគាត់គិតថា អាចជួយកុមារៗ ដែលកំពុងការជាប់បង្ខាំងក្នុងផ្ទះឱ្យលូតលាស់បានដោយគ្មានបញ្ហាតប់ប្រមល់ចិត្ត។
ភាពអផ្សុក និងសន្ទុះនៃការលូតលាស់គំនិតប្រាជ្ញាយឺតយ៉ាវ ដោយសារមិនបានទំនាក់ទំនងទូលំទូលាយជាមួយពិភពខាងក្រៅ កំពុងតែកើតមានលើកុមារនានា ខណៈដែលពួកគេត្រូវជាប់នៅផ្ទះព្រោះមេរោគរាតត្បាត។
អ្នកនិពន្ធជនជាតិអង់គ្លេសរូបនេះបាននិយាយថា វេទិកាថ្មីរបស់នាងលើអ៊ិនធរណេត ដែលអាន “ Harry Potter បាននៅតាមផ្ទះ” គឺសំដៅដល់ក្មេងៗដែលមិនអាចចូលរៀនបានក្នុងអំឡុងពេល ដែលពួកគេត្រូវខាតបង់ការលូតលាស់កុមារភាព ដោយស្ថានការដែលមិនធ្លាប់មានពីមុនមក។
គេហទំព័រនេះ មានទាំងតំណភ្ជាប់ទៅនឹងកំណែឥតគិតថ្លៃដំបូង នៅក្នុងស៊េរីរបស់ Potter ដែលជាប្រលោមលោកតែងកាលពីឆ្នាំ ១៩៩៧ រឿង“ Harry Potter និង the Philosopher’s Stone” ហើយកុមារៗ អាចរកបានជាសៀវភៅអេឡិចត្រូនិចឬសៀវភៅអូឌីយ៉ូនៅក្នុងភាសាផ្សេងៗគ្នា។ ល្បែងផ្គុំរូប និងវីដេអូកម្សាន្ត បន្ថែមជំនួយដល់ការរីកលូតលាស់នៃវ័យបឋម ក៏នឹងត្រូវបានដាក់បញ្ចូលដោយមានការណែនាំអំពីរបៀបគូរសត្វ និងគំនូរអ្វីក៏ដោយ៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ មានកូនស្រី កង្វល់ខ្លាចចាញ់បោកព្រាននារី ជាទុក្ខធំនៃឳពុកម្តាយបច្ចុប្បន្ន
ចុចអាន៖ កូនយំចង់បានរបស់អ្វីមួយ ប៉ាម៉ាក់មិនចង់ឲ្យ តើត្រូវបដិសេធបែបណាមានប្រសិទ្ធភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


