KPT+
ហេតុអ្វីបានជាតម្រូវឲ្យបើកវាំងននបង្អួចយន្តហោះ បន្ទាប់ពីហោះឡើង និងចុះចត ?
ប្រសិនបើអ្នកជាមនុស្សម្នាក់ ក្នុងចំណោមអ្នកធ្វើដំណើរតាមយន្តហោះញឹកញាប់ អ្នកច្បាស់ជាធ្លាប់ឮឃ្លានេះហើយ។ តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាអ្នកដំណើរ ត្រូវបើកវាំងននបង្អួចរាល់ពេល? តើបង្អួចតូចមានសារៈសំខាន់យ៉ាងណា?
អ្នកកាសែតជំនាញអាកាសចរណ៍ John Walton ពន្យល់អំពីរឿងនេះ។
ហេតុអ្វីបានជាអ្នកដំណើរត្រូវបើកវាំងននបង្អួច?
មិនមែនសម្រាប់តែទិដ្ឋភាពពេលយន្តហោះចុះមកនោះទេ។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត សុវត្ថិភាព ជាដំបូងនៃការទាំងអស់ គឺត្រូវកែតម្រូវភ្នែករបស់អ្នកដំណើរ ទៅនឹងពន្លឺពីខាងក្រៅយន្តហោះ។ ប្រសិនបើវាជាជើងហោះហើរពេលថ្ងៃ វានឹងចំណាយពេលយូរ ដើម្បីកែតម្រូវភ្នែករបស់អ្នកពីកាប៊ីនងងឹតទៅពន្លឺព្រះអាទិត្យភ្លឺ។ ប៉ុន្តែប្រសិនបើវាជាជើងហោះហើរពេលយប់ នោះភ្នែកនឹងងាយស្រួលក្នុងការកែសម្រួល។ នេះជាហេតុផលមួយទៀត ដែលភ្លើងក្នុងកាប៊ីនមានសភាពស្រអាប់។
មូលហេតុទីពីរ ការបើកវាំងននបង្អួច ជួយឲ្យនាវិកមើលឃើញស្ថានភាពនៅខាងក្រៅ។ វាមានប្រយោជន៍ណាស់ក្នុងករណីមានអ្វីមួយកើតឡើង។ ដូចជាបញ្ហាយន្តហោះ វានឹងមានប្រយោជន៍ ប្រសិនបើពួកគេអាចមើលឃើញវាភ្លាមៗ។

២ តើការបើកវាំងននបង្អួច ជួយក្នុងគ្រាមានអាសន្នដោយរបៀបណា?
យន្តហោះនីមួយៗត្រូវបានរចនា និងសាកល្បងយ៉ាងល្អ សមាជិកនាវិកទាំងអស់ ត្រូវបានបណ្ដុះបណ្ដាលដើម្បីឲ្យពួកគេអាចជម្លៀសចេញពីយន្តហោះ ក្នុងរយៈពេលតិចជាងកៅសិបវិនាទី។ កំឡុងពេលបណ្ដុះបណ្ដាល នាវិករៀនវាយតម្លៃសុវត្ថិភាពនៃអ្វីដែលកើតឡើង នៅខាងក្រៅយន្តហោះ។ ក្នុងករណីមានអ្វីមួយខុស ការបើកវាំងននបង្អួច នឹងអនុញ្ញាតឲ្យពួកគេមើលឃើញទាំងខាងក្នុង និងខាងក្រៅបានយ៉ាងរហ័ស និងងាយស្រួល។ ហើយជាការពិតណាស់ ការមានពន្លឺកាន់តែច្រើននៅក្នុងកាប៊ីន គឺជាជំនួយដ៏ល្អ ប្រសិនបើផ្សែងហុយឡើងនៅពេលមានអាសន្ន វានឹងធ្វើឲ្យអ្នក និងអ្នកដែលនៅជុំវិញអ្នកកាន់តែមានសុវត្ថិភាព។

លើសពីនេះទៀត ពេលដល់ពេលយន្តហោះត្រូវរៀបចំខ្លួនសម្រាប់ការហោះហើរបន្ទាប់។ ការបើកបង្អួចទាំងអស់មានន័យថា វាកាន់តែងាយស្រួលក្នុងការពិនិត្យមើលស្លាបរបស់យន្តហោះ ហើយការបើកវាំងននបង្អួច ក៏ជួយសម្អាតបង្អួចបានយ៉ាងងាយស្រួល និងឆាប់រហ័ស សម្រាប់ទិដ្ឋភាពពិសេស បំផុតសម្រាប់អ្នកដំណើរទាំងអស់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុអ្វីបានជាតម្រូវឲ្យបើកវាំងននបង្អួចយន្តហោះ បន្ទាប់ពីហោះឡើង និងចុះចត?
ចុចអាន៖ប្រពៃណីចងជើងឲ្យតូច របស់ស្ត្រីជនជាតិ ចិន គឺជាទារុណកម្មចារក្នុងប្រវត្តិសាស្ត្
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


