ព័ត៌មានអន្ដរជាតិ
ផ្អើលពេញយន្តហោះ អ្នកដំណើរម្នាក់ប្រកាច់ស្លាប់ដោយសារជំងឺកូវីដ១៩អំឡុងពេលធ្វើដំណើរ
អ្នកដំណើរក្នុងយន្តហោះដែលមានមនុស្សណែនណាន់តាន់តាប់បានភ័យស្លន់ស្លោហើយនាំគ្នាទាញទូរស័ព្ទមកថតហេតុការណ៍នេះមុនពេលពួកគេឃើញគ្រូពេទ្យព្យាយាមជួយសង្គ្រោះអ្នកដំណើរម្នាក់ដែលត្រូវបានប្រកាសថាស្លាប់ភ្លាមៗបន្ទាប់ពីយន្តហោះធ្វើការចុះចតជាបន្ទាន់នៅក្នុងទីក្រុង New Orleans។

ក្រុមគ្រូពេទ្យដែលត្រូវបានអនុញ្ញាតឲ្យឡើងយន្តហោះនៅពេលយន្តហោះចុះចតបានព្យាយាមជួយសង្គ្រោះជីវិតគាត់ខណៈពេលដែលប្រពន្ធរបស់គាត់និយាយថា ប្តីរបស់នាងបានបង្ហាញរោគសញ្ញានៃជំងឺកូវីដ១៩កាលពីមួយសប្តាហ៍មុនពោលគឺគាត់ញ៉ាំអ្វីលែងដឹងឆ្ងាញ់ហើយហិតអ្វីលែងដឹងក្លិន។
នៅក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់សម្រាប់អ្នកដំណើរនៅក្បែរនោះ បុរសម្នាក់នេះត្រូវបានគេឃើញប្រកាច់ញ័រខ្លួននិងបែកញើសនៅក្នុងយន្តហោះហើយពិបាកដកដង្ហើមសូម្បីតែមុនពេលហោះហើរ។

អំឡុងពេលហោះហើរ ស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនហើយអាកាសយានិកបានសម្រេចចិត្តធ្វើការចុះចតជាបន្ទាន់ដើម្បីឲ្យបុរសនោះទទួលការព្យាបាល។
គ្រាន់តែហោះហើរបានជាងមួយម៉ោង អ្នកដំណើរដែលកំពុងអង្គុយកៅអីលេខ 28D ស្រាប់តែឈប់ដកដង្ហើម។

នៅពេលនិយាយជាមួយក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ក្នុងទីក្រុង New Orleans, ភរិយារបស់បុរសម្នាក់នោះបានសារភាពថា ប្តីរបស់នាងបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាដែលមានន័យថា គាត់ទំនងជាកុហកនៅពេល Check-In សម្រាប់ការហោះហើរ។
អំឡុងពេល Check-In អ្នកធ្វើដំណើរទាំងអស់ត្រូវតែរាយការណ៍ដោយខ្លួនឯងថាតើពួកគេធ្លាប់មានរោគសញ្ញានៃជំងឺកូវីដដែរឬទេ។

បន្ទាប់ពីអ្នកដំណើរត្រូវបានដាក់ចុះនៅទីក្រុង New Orleans, កៅអីរបស់គាត់ត្រូវដកចេញហើយយន្ដហោះ Boeing 737-900 ដែលមានសមត្ថភាពផ្ទុកមនុស្សចំនួន១៧៩នាក់បានបន្តដំណើរទៅកាន់ទីក្រុង Los Angeles។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ DailyMail.com ក្រុមហ៊ុន United Airlines បានបញ្ជាក់ថា ខ្លួនត្រូវបានទាក់ទងដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺហើយត្រូវបានគេជូនដំណឹងថា បុរសនោះពិតជាមានជំងឺកូវីដ១៩មែន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នករត់ម៉ូតូផេសអាប់រអ៊ូ៖ ភ្ញៀវថាជិះកៀកពេក ខ្លាចឆ្លងកូវីដ
ចុចអាន៖ កូរ៉េខាងត្បូងហាមឃាត់ការប្រមូលផ្ដុំគ្នាច្រើនជាង ៤ នាក់ នៅថ្ងៃបុណ្យណូអែល និងឆ្លងឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ