ជីវិតកម្សាន្ដ
ឃើញរង្វាន់ Miss Universe Vietnam 2022 ទើបដឹងថា អស្ចារ្យប៉ុនណា
បន្ទាប់ពីឈ្នះមកុដ Miss Universe Vietnam 2022 បវរកញ្ញាវៀតណាមជំនាន់ថ្មី នឹងទទួលបានរង្វាន់ដ៏មានតម្លៃរាប់មិនអស់ រួមទាំងមកុដដាំពេជ្ររាប់ពាន់គ្រាប់ ផ្ទះ ឡាន គ្រឿងអលង្ការ និងអភ័យឯកសិទ្ធិផ្សេងៗជាច្រើនទៀត។

ថ្មីៗនេះ នៅក្នុងសន្និសិទសារព័ត៌មាន ស្ថាប័ន MUV បានប្រកាសពីការគ្រងមកុដ Miss Universe Vietnam 2022 ដែលពានរង្វាន់សម្រាប់អ្នកស្នងតំណែងនឹងក្លាយជាម្ចាស់មកុដត្បូងពេជ្រចំនួន ២,១៣៧គ្រាប់ និងត្បូងកណ្តៀងចំនួន ២៧៩គ្រាប់។

ក្រៅពីក្លាយជាម្ចាស់មកុដដ៏មានតម្លៃ បវរកញ្ញាថ្មីថែមទាំងទទួលបានរង្វាន់ជាច្រើនទៀតដូចជា កន្លែងស្នាក់នៅប្រណីតចំនួន២កន្លែង ក្នុងនោះផ្ទះល្វែង ១ល្វែង ប្រើប្រាស់អាផាតមិនមួយកន្លែង និងស្នាក់នៅរីសតលំដាប់ផ្កាយ៦ ដោយឥតគិតថ្លៃ ក្នុងអំឡុងពេលគ្រងតំណែង។

លើសពីនេះ ម្ចាស់មកុដក៏ទទួលបានប្រាក់ ៣០០លានដុង (ជិត១៣ម៉ឺនដុល្លារ) គ្រឿងអលង្ការ ១ឈុត ការប្រើប្រាស់រថយន្តទំនើបរយៈពេល ១ឆ្នាំ និងថ្លៃសំបុត្រយន្តហោះទៅមកក្រៅប្រទេសដោយឥតគិតថ្លៃទៀតផង។ មិនតែប៉ុណ្ណោះ នាងអាចប្រើប្រាស់ផលិតផលថែរក្សាស្បែក គ្រឿងសម្អាង ស្បែកជើង និងសម្លៀកបំពាក់ពីដៃគូសហការរបស់ MUV ដោយមិនគិតថ្លៃក្នុងរយៈពេល ១ឆ្នាំពេញ។ ជាពិសេស ក៏មានការចុះកុងត្រាផ្សាយពាណិជ្ជកម្មជាបន្តបន្ទាប់ផងដែរ។
គួរបញ្ជាក់ថា កម្មវិធីប្រកួតសម្រស់ និងសមត្ថភាព Miss Universe Vietnam 2022 នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រនារាត្រីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ៕





ប្រែសម្រួល៖ សន្យា
ប្រភព៖ Bestie
ចុចអាន៖ ស្រស់ស្អាត មានន័យ ឈុតតំណាងជាតិ “សុវណ្ណទេពីមណីសាគរ” របស់ សៃ ហ្វុន ត្រៀមប្រកួតបវរកញ្ញាភេទទី៣

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់