សុខភាព
ហេតុអ្វីអ្នកខ្លះញ៉ាំហឹរហើយរាគ ប៉ុន្តែខ្លះ មិនអីទៅវិញ?
មនុស្សមួយចំនួនប្រហែលជាឆ្ងល់ បរិភោគអាហារដូចគ្នានឹងអ្នកដទៃ ប៉ុន្តែម្នាក់ទៀតមានរាគ ឈឺពោះដោយសារអាហារហឹរ ប៉ុន្តែអ្នកផ្សេងមិនមានអ្វីសោះ។ ហេតុអ្វី រាងកាយរបស់យើងមានភាពរសើបខុសៗគ្នា ចំពោះរសជាតិហឹរ។

សាស្ត្រាចារ្យ វេជ្ជបណ្ឌិត Thanisa Patcharatrakul គ្រូពេទ្យនៅអង្គភាពក្រពះពោះវៀន នៃមន្ទីរពេទ្យ Chulalongkorn ថៃ បញ្ជាក់ថា ការញ៉ាំអាហារហឹរ អាចបណ្ដាលឲ្យឈឺចាប់ក្នុងមាត់ និងក្រពះពោះវៀន និងការបន្ទោរបង់ញឹកញាប់ ជាពិសេសអ្នកដែលមិនញ៉ាំអាហារហឹរជាប្រចាំ។ លើសពីនេះ អ្នកជំងឺដែលមានជំងឺប្រព័ន្ធរំលាយអាហារ ដូចជាដំបៅក្រពះ ច្រាលអាស៊ីដជាដើម គួរតែចៀសវាងការទទួលទានអាហារហឹរ ព្រោះវាអាចធ្វើឲ្យរលាកក្រពះ និងជញ្ជាំងបំពង់រំលាយអាហារ។
យ៉ាងណាមិញ អ្នកក៏អាចហ្វឹកហាត់រាងកាយឲ្យអត់ធ្មត់រសជាតិហឹរបន្ថែមទៀតបាន។ ខណៈពេលដែលយើងញ៉ាំអាហារហឹរជាប្រចាំ ជួយកាត់បន្ថយអារម្មណ៍ក្រហាយ ក្នុងបំពង់រំលាយអាហារ។ ដោយសារតែអ្នកទទួលបាន capsaicin ដែលមានទីតាំងនៅស្រទាប់ខាងក្នុងនៃរលាកក្រពះពោះវៀន មានលក្ខណៈសម្បត្តិពិសេសនៅពេលដែលរំញោចម្ដងហើយម្ដងទៀត នឹងស៊ាំទៅនឹង receptor ។ ជាលទ្ធផល អ្នកដែលបន្តទទួលទានអាហារហឹរ មានអារម្មណ៏ឈឺចាប់ និងបន្ថយអារម្មណ៍ក្រហាយ នៅក្នុងក្រពះពោះវៀន។

អត្ថប្រយោជន៍នៃការញ៉ាំហឹរ ម្ទេសធ្វើឲ្យប្រសើរឡើងនូវចំណង់អាហារ ព្រោះម្ទេសមានផ្ទុកសារធាតុ Capsaicin ជួយឲ្យក្រពះពង្រីកអាហារបានច្រើន និងប្រើប្រាស់បានយូរ។ ម្ទេសជួយសម្រកទម្ងន់ Capsaicin អាចជួយដុតបំផ្លាញកាឡូរី និងខ្លាញ់ក្នុងខ្លួន។ វាជារសជាតិនៃអាហារសម្រាប់អ្នកដែលស្រកទម្ងន់ផងដែរ។
ម្ទេសកាត់បន្ថយការរលាក កាត់បន្ថយហានិភ័យនៃជំងឺមហារីក រសជាតិហឹរជួយកាត់បន្ថយការរលាកនៅក្នុងខ្លួន និងកាត់បន្ថយហានិភ័យ នៃការវិវត្តទៅជាជំងឺមហារីកផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ញ៉ាំអាហារទាំងនេះប្រចាំថ្ងៃមិនល្អទេ អាចប្រឈមជំងឺមហារីក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន