ព័ត៌មានអន្ដរជាតិ
បាក់ដី និងទឹកជំនន់នៅ វៀតណាម បណ្តាលឲ្យមានអ្នកស្លាប់ និងបាត់ខ្លួន
មនុស្សម្នាក់បានស្លាប់ និងពីរនាក់ទៀតបាត់ខ្លួន ដោយសារទឹកជំនន់ និងការបាក់ដី ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់កណ្តាល ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។

នៅខេត្ត Quang Nam, សាកសពស្ត្រីអាយុ ៣៧ ឆ្នាំម្នាក់ ដែលត្រូវទឹកហូរកួចនាំយកទៅក្នុងស្រុក Nui Thanh កាលពីរសៀលថ្ងៃចន្ទ ត្រូវបានរកឃើញនៅពេលល្ងាចថ្ងៃដដែល។
អាជ្ញាធរតំបន់ Tam Ky ក៏បាននិយាយដែរថា ពួកគេកំពុងស្វែងរកបុរសម្នាក់ ដែលត្រូវបានគេរាយការណ៍ថា បាត់ខ្លួនកាលពីយប់ថ្ងៃចន្ទ។
ការបាក់ដីបានកើតឡើងនៅរោងចក្រថាមពលអគ្គិសនី Ka Tinh ក្នុងស្រុក Tra Bong វេលាម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃចន្ទ បណ្តាលឲ្យកម្មករម្នាក់បាត់ខ្លួន។

គួរបញ្ជាក់ថា ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ខេត្ត Quang Nam បានជួបប្រទះភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិត រហូតដល់ទៅ ៣៥០ មិល្លីម៉ែត្រ ខណៈខេត្ត Quang Ngai ដែលនៅជិតខាង ក៏មានភ្លៀងធ្លាក់ខ្លាំងផងដែរ ចាប់តាំងពីយប់ថ្ងៃអាទិត្យមក។
តំបន់ជាច្រើននៅក្នុងស្រុក Son Ha និង Tra Bong ត្រូវបានជន់លិច ដោយផ្លូវត្រូវលិចទឹកជម្រៅ មួយម៉ែត្រកាលពីថ្ងៃចន្ទ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ភ្លៀងធ្លាក់ខ្លាំង៣ថ្ងៃ ផ្តាច់ជីវិតមនុស្ស ៧នាក់ នៅ វៀតណាម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២២ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ