ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ខ្លាំង៣ថ្ងៃ ផ្តាច់ជីវិតមនុស្ស ៧នាក់ នៅ វៀតណាម
ខេត្ត Nghe An ភាគកណ្តាលប្រទេសវៀតណាម មានមនុស្សស្លាប់ចំនួន ៧នាក់ និងផ្ទះជាង ១៧ ៤០០ខ្នង ត្រូវបានជន់លិច បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរយៈពេលបីថ្ងៃ។

គណៈកម្មាធិការបង្ការគ្រោះមហន្តរាយធម្មជាតិខេត្ត Nghe An បាននិយាយកាលពីថ្ងៃសុក្រទី៣០ខែកញ្ញាថា ជនរងគ្រោះ ត្រូវបានទឹកហូរនាំយកទៅ ខណៈកំពុងឆ្លងស្ពាន ឬប្រថុយជីវិតទៅចាប់ត្រី អំឡុងពេលមានទឹកជំនន់។
កម្ពស់ទឹក ក៏ហក់ឡើងជិតកន្លះម៉ែត្រផងដែរ នៅលើផ្លូវជាតិលេខ១A ដែលជាហេតុបង្កបញ្ហាដល់ការធ្វើចរាចរណ៍។
ដោយសារឥទ្ធិពលនៃព្យុះ ណូរុ, ស្រុក និងទីប្រជុំជនជាច្រើនក្នុងខេត្ត Nghe An បានកត់ត្រា ភ្លៀងធ្លាក់ពី ២០០ ទៅ ៦០០ មិល្លីម៉ែត្រ ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែកញ្ញា។

គួរបញ្ជាក់ជាថ្មី ព្យុះ ណូរុ បានបោកបក់ក្នុងទីក្រុង Da Nang និងខេត្ត Quang Nam នៅម៉ោង ១ រំលងអធ្រាត្រថ្ងៃពុធ ជាមួយនឹងល្បឿនខ្យល់អតិបរមា ១៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង ធ្វើឲ្យវាក្លាយជាព្យុះដ៏មានឥទ្ធិពលបំផុតមួយ ដែលវាយប្រហារប្រទេសវៀតណាមក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយ។
កាលពីព្រឹកថ្ងៃពុធ ណូរុ បានរំកិលទៅប្រទេសឡាវ ហើយចុះខ្សោយទៅជាព្យុះត្រូពិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាម ក៏មានមនុស្សស្លាប់ ដោយសារព្យុះ Noru ដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


