សុខភាព
ភ្ញាក់ពីគេងមានអារម្មណ៍ធេងធោង វិលមុខ មកពីអ្វី?
ហេតុអ្វីសុខៗស្រាប់តែមានអារម្មណ៍វិលមុខ ធេងធោង អស់កម្លាំងពេលព្រឹកពេលក្រោកពីគេង? ប្រាកដណាស់ អាការនេះអាចកើតមានជាទូទៅមិនកំណត់វ័យនោះទេ គ្រាន់តែភាគច្រើនកើតលើវ័យចំណាស់ច្រើនជាងក្មេងប៉ុណ្ណោះ។ មូលហេតុសំខាន់បំផុតដែលបណ្ដាលឲ្យយើងជួបបញ្ហានេះមានមួយចំនួន។

១.សម្ពាធឈាមថយចុះ
ការថយចុះសម្ពាធឈាមក៏បណ្ដាលឲ្យយើងភ្ញាក់ពីគេងមានអារម្មណ៍វិលមុខ ពិសេសពេលដែលសម្ពាធឈាមត្រូវថយចុះលឿន ខណៈយើងភ្ញាក់ពីគេងហើយក្រោកឡើងភ្លាមៗ។
ការគេងមិនថា គេងផ្ងារ គេងផ្កាប់ ឬចំហៀងនោះទេ តែងតែប៉ះពាល់ដល់សម្ពាធឈាមជានិច្ច។ តួយ៉ាងការគេងផ្ងារធ្វើឲ្យសម្ពាធឈាម ត្រូវធ្លាក់ចុះមកសួត ចរន្ដឈាមត្រូវចេញពីក្បាល ឆ្លងកាត់ពោះ និង ដល់ចុងជើង ដូច្នេះពេលយើងភ្ញាក់ហើយក្រោកឡើងភ្លាមៗ ចរន្ដឈាមក៏មិនអាចសម្រួលបានភ្លាមៗនោះទេ ទើបបណ្ដាលឲ្យយើងវិលមុខ។ ប៉ុន្ដែអាការៈអាចនឹងប្រសើរឡើងវិញចន្លោះពី ២ ទៅ ៣នាទី ពេលចរន្ដឈាម ដំណើរការស្រួលឡើងវិញ។
២.ខ្សោះជាតិទឹក
ប្រសិនបើយើងមិនបានញាំទឹកគ្រប់គ្រាន់ទេ រាងកាយប្រឈមការខ្សោះជាតិទឹក សម្ពាធឈាមក៏ចុះទាប ដូច្នេះជុំវិញការថយចុះសម្ពាធឈាម គឺជាមូលហេតុចម្បងបណ្ដាលធ្វើឲ្យយើងវិលមុខបាន។ ប៉ុន្ដែមិនជាអ្វីគួរឲ្យព្រួយបារម្ភនោះទេ ប្រសិនបើដោយសារមូលហេតុនេះមែន យើងអាចញ៉ាំទឹកឲ្យបានច្រើន និងញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ នោះសុខភាពនឹងប្រសើរឡើងវិញ។
៣.ឥទ្ធិពលថ្នាំ
ការប្រើប្រាស់ថ្នាំមួយចំនួនអាចបណ្ដាលឲ្យវិលមុខពេលព្រឹក ពេលក្រោកពីគេង ព្រោះប្រសិទ្ធភាពថ្នាំទាំងនោះក៏អាចប៉ះពាល់ទៅដល់សម្ពាធឈាមដូចគ្នា។ ពពួកថ្នាំទាំងនោះមានដូចជា ថ្នាំផ្សះ ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ថ្នាំប្រឆាំងនឹងជំងឺឆ្កួតជ្រូក ថ្នាំប្រឆាំងនឹងមេរោគ ថ្នាំប្រឆាំងមេរោគអេដស៍ ថ្នាំបញ្ចុះទឹកនោម ថ្នាំបំបាត់ការឈឺចាប់ និង ថ្នាំការពារភាពស៊ាំជាដើម។ ចូរពិភាក្សាជាមួយគ្រូពេទ្យ ប្រសិនបើមានអាការៈវិលមុខ ក្រោយពេលញ៉ាំថ្នាំទាំងនោះ។
៤.គេងបាត់ដង្ហើម
ប្រសិនបើយើងមានបញ្ហាគេងបាត់ដង្ហើម ឬដកដង្ហើមមិនស្រួល ក៏បណ្ដាលឲ្យឈាមរបស់យើងមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដើម្បីបញ្ជូនទៅកាន់សរីរាង្គខួរក្បាលបានដូចគ្នា នេះក៏ជាមូលហេតុធ្វើឲ្យ មានអារម្មណ៍ឈឺក្បាល វិលមុខពេលភ្ញាក់ពីគេង។ ម្យ៉ាងវិញទៀតផលវិបាកនៃការគេងបាត់ដង្ហើម គឺធ្វើឲ្យយើងវិលមុខ អស់កម្លាំង នៅពេលភ្ញាក់ពីគេងតែម្ដង។
៥.ជំងឺខ្សោយបេះដូង
មានជំងឺខ្សោយបេះដូង ក៏ជាមូលហេតុមួយធ្វើឲ្យយើងក្រោកពីគេង វិលមុខបានដែរ។ ជំងឺខ្សោយបេះដូង គឺស្ដែងឡើយដោយសុខភាពបេះដូងមិនរឹងមាំ និងមិនអាចច្របាច់ឈាមបញ្ជូនទៅកាន់សរីរាង្គគ្រប់គ្រាន់ទៅតាមតម្រូវការ ការណ៍នេះក៏អាចប៉ះពាល់ទៅដល់ចរន្ដឈាមក្នុងរាងកាយទើបធ្វើឲ្យវិលមុខពេលក្រោកពីគេង។
៦.គេងមិនគ្រប់គ្រាន់
យើងក៏ដឹងហើយថា ការគេងគឺជារឿងសំខាន់បំផុតសម្រាប់សុខភាពទូទៅ មិនថា សុខភាពបេះដូង ឬសុខភាពខួរក្បាលនោះទេ គឺត្រូវការគេងឲ្យបានគ្រប់គ្រាន់។ តួយ៉ាងជាមធ្យមយើងត្រូវការគេងឲ្យបាន៧ម៉ោងក្នុងថ្ងៃ ឬតិចបំផុត ត្រឹម៦ម៉ោងទើបមិនប៉ះពាល់ដល់សុខភាព ដូច្នេះប្រសិនបើយើងគេងមិនបានគ្រប់គ្រាន់ នោះនឹងធ្វើឲ្យយើងប្រឈម វិលមុខអស់កម្លាំងជាមិនខាន។
៧.ជំងឺទឹកនោមផ្អែម
អ្នកជំងឺទឹកនោមផ្អែមទាំង២ប្រភេទ នៅពេលជាតិស្ករក្នុងឈាមចុះមដល់ ចន្លោះពី ៦៥ ដល់ ៧០ មិល្លីក្រាមក្នុងមួយដេស៊ីលីត្រ ក៏អាចជួបប្រទះអាការៈវិលមុខ អស់កម្លាំង នៅពេលក្រោកពីគេងបានដែរ។ ប្រសិនបើអ្នកជំងឺជួបអាការៈបែបនេះ ប្រញាប់តេស្ដមើលកម្រិតជាតិស្ករ និង ស្វែងរកអាហារ ផ្អែមៗញ៉ាំដើម្បីបន្ធូរបន្ថយអាការៈវិលមុខនេះ ឬស្វែងរកជំនួយពីមនុស្សដែលនៅក្បែរខ្លួនជាងគេ៕

ចុចអាន៖គេងត្រឹម ៥ ម៉ោង ឬតិចជាងនេះក្នុងមួយថ្ងៃ ប្រឈមហានិភ័យសុខភាពជាច្រើន
ចុចអាន៖ចេះរបៀបក្រោកពីគេងត្រឹមត្រូវ ដឹងតែបានផលល្អច្រើនដល់សុខភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង ណែនាំប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ
-
សន្តិសុខសង្គម៦ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
កីឡា១៥ ម៉ោង agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


