ព័ត៌មានអន្ដរជាតិ
កងសន្តិសុខលោក គីម ជុងអ៊ុន បាញ់ថ្នាំសម្លាប់មេរោគលើកៅអីខ្លាចមានជាតិពុល មុនអង្គុយប្រជុំជាមួយលោក ពូទីន (មានវីដេអូ)
កាសែត Kommersant បានរាយការណ៍កាលពីពេលថ្មីនេះថា កងសន្តិសុខរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចំណាយពេលជាច្រើននាទីដើម្បីធ្វើការសម្លាប់មេរោគនៅលើកៅអីដែលលោក គីម អង្គុយក្នុងកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធីបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ។

ក្នុងវីដេអូដែលបានចុះផ្សាយដោយកាសែតរុស្ស៊ីមួយនេះបានបង្ហាញពីមន្ត្រីសន្តិសុខកូរ៉េខាងជើងពាក់ស្រោមដៃពណ៌សបានបាញ់ថ្នាំសម្លាប់មេរោគជុំវិញកៅអី ហើយបានជូតពេញមួយតួកៅអីនោះយ៉ាងប្រុងប្រយ័ត្ន ដោយសារតែខ្លាចមានជាតិពុល ខណៈថ្នាំបាញ់សម្លាប់មេរោគនោះមិនត្រូវបានគេស្គាល់ម៉ាកនោះទេ ។
មិនត្រឹមតែភ័យខ្លាចមានជាតិពុលនៅលើកៅអីប៉ុណ្ណោះទេ កងសន្តិសុខរបស់លោក គីម ជុងអ៊ុន ថែមទាំងត្រួតពិនិត្យលើកៅអីនោះថាតើអាចទ្រនូវទម្ងន់របស់មេដឹកនាំកូរ៉េខាងជើងរូបនេះបានឬក៏អត់ផងដែរ ដោយសារតែលោក គីម មានទម្ងន់រហូតទៅដល់ ១២០ គីឡូក្រាមឯណោះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក Andrei Kolesnikov អ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត Kommersant ប្រចាំវិមានក្រឹមឡាំងបានសរសេរថា “កងសន្តិសុខរបស់លោក គីម ម្នាក់ក្នុងចំណោមកងសន្តិសុខជាង ១០០ នាក់ មិនពេញចិត្តនឹងកៅអីទីមួយដែលខាងរុស្ស៊ីរៀបចំជូនលោក គីម អង្គុយឡើយ ខណៈបន្តិចក្រោយមកពិធីការរបស់រុស្ស៊ីក៏បានយកកៅអីមួយទៀតដូចគ្នាបេះបិទទៅនឹងកៅអីទីមួយមកឲ្យលោក គីម ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាកិច្ចប្រជុំកំពូលកាលពីថ្ងៃពុធក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ី, លោក ពូទីន និងលោក គីម បានពិភាក្សាគ្នាអំពីបញ្ហាយោធា សង្គ្រាមនៅអ៊ុយក្រែន និងជំនួយរុស្ស៊ីដែលអាចធ្វើទៅបានសម្រាប់កម្មវិធីផ្កាយរណបរបស់កូរ៉េខាងជើង ខណៈក្រោយចប់កិច្ចប្រជុំនោះទាំងលោក គីម និងលោក ពូទីន បានផ្តល់កាដូជាកាំភ្លើងវែងឲ្យគ្នាទៅវិញទៅមកផងដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Rueters
ចុចអាន ៖ ក្រៅពីសម្ដេចធិបតី ហ៊ុន ម៉ាណែត តើថ្នាក់ដឹកនាំប្រទេសណាទៀតចូលរួម ពិព័រណ៍ ចិន-អាស៊ាន ថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


