កូវីដ-១៩
ខណៈករណីឆ្លងឡើងខ្ទង់ពាន់រាល់ថ្ងៃ ថៃបើកភ្លើងខៀវដល់វិស័យឯកជនជួយនាំចូលវ៉ាក់សាំងកូវីដ ដើម្បីពន្លឿនយុទ្ធនាការចាក់
លោក Suphan Mongkolsutee ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វិស័យឯកជននឹងត្រូវបានផ្ដល់ការអនុញ្ញាតដោយរដ្ឋាភិបាល ក្នុងការនាំចូលវ៉ាក់សាំងកូវីដ ១៩ ចូលមក ដើម្បីពន្លឿនយុទ្ធនាការចាក់ ខណៈករណីឆ្លងឡើងខ្ទង់ពាន់ជារៀងរាល់ថ្ងៃ ។

លោក Suphan បាននិយាយមួយថ្ងៃ បន្ទាប់ពីជួបជាមួយនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា ដើម្បីពិភាក្សាអំពីលទ្ធកម្មវ៉ាក់សាំង។ ប្រធានឧស្សាហកម្មរូបនេះបាននិយាយថា រដ្ឋាភិបាលនឹងពន្លឿនដំណើរការដើម្បីទទួលបាននូវវ៉ាក់សាំងចំនួន ១០០ លានដូសក្នុងឆ្នាំនេះ ដោយមានបន្ថែមនូវវ៉ាក់សាំងការពារមួយផ្សេងទៀតនៅក្នុងខែ ឧសភា។
រហូតមកដល់ពេលនេះ ប្រទេសថៃបានបញ្ជាទិញវ៉ាក់សាំង AstraZeneca ចំនួន ៦១ លានដូសនិង Sinovac ចំនួន ២.៥ លានដូស ហើយកំពុងចរចាដើម្បីទិញវ៉ាក់សាំង Sputnik V ចំនួន ៥ ទៅ ១០ លានដូសបន្ថែមទៀត។

FTI បាននិយាយថា ឥឡូវនេះខ្លួននឹងសម្របសម្រួលជាមួយវិស័យឯកជនរួមទាំងប្រតិបត្តិករមន្ទីរពេទ្យឯកជន ដើម្បីនាំចូលវ៉ាក់សាំងកូវីដ។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុនដែលស្វែងរកវ៉ាក់សាំងសម្រាប់និយោជិកផ្ទាល់ខ្លួន អាចចុះឈ្មោះតម្រូវការរបស់ពួកគេនៅគេហទំព័រ www.fti.or.th បាន។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃ មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ៦៣,៥៧០ ករណី និងមានអ្នកស្លាប់ចំនួន ១៨៨ នាក់ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖nationthailand
ចុចអាន៖កូវីដនៅថៃ ហក់ឡើងខ្ពស់ ថ្ងៃនេះរកឃើញរហូតដល់ទៅ ៧៨៩ករណី
ចុចអាន៖ករណីកូវីដនៅថៃ ហក់ឡើងវិញ ថ្ងៃនេះរកឃើញ ៨៤នាក់និងស្លាប់ ០១នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


