នៅឆ្នាំ២០១៦ បវរកញ្ញា Ngọc Châu ធ្លាប់គ្រងតំណែងជាម្ចាស់ជយលាភីឯក ជាកំពូលតារាម៉ូឌែលរបស់ប្រទេសវៀតណាម ឬ Vietnam’s Next Top Model 2016 ហើយចាប់ពីពេលនោះកេរ្តិ៍ឈ្មោះរបស់នាងចាប់ផ្ដើមមានប្រជាប្រិយភាពក្នុងចំណោមមហាជន។
២ឆ្នាំបន្ទាប់ពីបានគ្រងមកុដក្នុងកម្មវិធីតារាបង្ហាញម៉ូដ បវរកញ្ញាវ័យ ២៨រូបនេះ បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Miss Supranational Vietnam 2018 ហើយទទួលបានតំណែងឯក ក្លាយជាបវរកញ្ញាតំណាងប្រទេសវៀតណាម ទៅប្រកួតក្នុងកម្មវិធី Miss Supranational International 2019 និងបានឈ្នះពានរង្វាន់ Miss Supranational Asia ថែមទៀតផង។
ដោយទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅលើសង្វៀនសម្រស់ ក្នុងឆ្នាំនេះ Nguyễn Thị Ngọc Châu បន្តប្រឡងប្រជែងនៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលវៀតណាម និងយកឈ្នះបេក្ខភាពបវរកញ្ញា ៤០រូបទៀត ក្លាយម្ចាស់ជយលាភីឯក Miss Universe Vietnam ឆ្នាំ២០២២។