ព័ត៌មានអន្ដរជាតិ
កូវីដនៅឥណ្ឌាភ័យខ្លាចទាំងនាយករដ្ឋមន្ត្រីអង់គ្លេសមិនហ៊ានមក ទោះចាក់វ៉ាក់សាំងហើយក៏ដោយ
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson នៅថ្ងៃចន្ទនេះបានលុបចោលដំណើរទៅកាន់ប្រទេសឥណ្ឌា ដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ដោយសារតែស្ថានភាពជំងឺកូវីដ ១៩ នៅឥណ្ឌានាពេលបច្ចុប្បន្ននេះ ។

លោក Boris Johnson បានពន្យារពេលការធ្វើដំណើរម្តងរួចមកហើយចាប់ពីខែមករាមក នៅពេលដែលការឆ្លងជំងឺកូវីដ ១៩ នៅអង់គ្លេសក៏មានអត្រាខ្ពស់ ។ ការឆ្លងនៅក្នុងប្រទេសឥណ្ឌាបច្ចុប្បន្នកំពុងតែហក់ឡើងខ្លាំង ខណៈប្រទេសនេះបានរងនូវរលកទីពីរដ៏កាចសាហាវនៃវីរុស ។
សេចក្តីថ្លែងការណ៍រួមពីរដ្ឋាភិបាលអង់គ្លេស និងឥណ្ឌាដែលចេញផ្សាយដោយការិយាល័យលោក Boris Johnson បាននិយាយថា “ដោយមើលឃើញពីស្ថានភាពជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ននេះ លោកនាយករដ្ឋមន្រ្តី Boris Johnson នឹងមិនអាចធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌានាសប្តាហ៍ក្រោយបាននោះទេ” ។

សេចក្តីថ្លែងការណ៍បន្តថា “ផ្ទុយទៅវិញលោកនាយករដ្ឋមន្រ្តី Modi និងលោក Johnson នឹងថ្លែងរួមគ្នានៅចុងខែនេះ ដើម្បីយល់ព្រម និងដាក់ចេញនូវផែនការប្រកបដោយមហិច្ឆតាសម្រាប់ភាពជាដៃគូអនាគតរវាងចក្រភពអង់គ្លេស និងឥណ្ឌា” ។
ទំនាក់ទំនងជាមួយឥណ្ឌាត្រូវបានគេមើលឃើញថាជាធាតុផ្សំសំខាន់នៃមហិច្ឆតាក្រោយ Brexit របស់អង់គ្លេសក្នុងការធ្វើពាណិជ្ជកម្មឡើងវិញជាមួយបណ្តាប្រទេសនៅខាងក្រៅសហភាពអឺរ៉ុប និងការជំរុញការទូតដើម្បីទទួលបានឥទ្ធិពលបន្ថែមទៀតនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។

ទន្ទឹមនោះប្រទេសអង់គ្លេសក៏បានអញ្ជើញប្រទេសឥណ្ឌាឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 ដែលខ្លួននឹងធ្វើជាម្ចាស់ផ្ទះនៅខែមិថុនា ។
មន្រ្តីសុខាភិបាលអង់គ្លេសបាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេកំពុងស៊ើបអង្កេតលើជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីដែលមានដើមកំណើតនៅប្រទេសឥណ្ឌា ប៉ុន្តែរហូតមកដល់ពេលនេះពួកគេមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីចាត់ថ្នាក់វាជាការព្រួយបារម្ភនៅឡើយទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ឥណ្ឌា បន្ថែមការបិទខ្ទប់ទីក្រុងពាណិជ្ជកម្មធំបំផុត ក្រោយករណីឆ្លងមិនថយចុះសោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


