Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ វៀតណាម ថា ឆ្នាំក្រោយ កូវីដ នឹងក្លាយជាជំងឺធម្មតា ស្រដៀង ផ្ដាសាយ

បានផុស

នៅ

អ្នកជំនាញព្យាករណ៍ថា ជំងឺកូវីដ ១៩ អាចចេញពីរោគរាតត្បាតទៅជាជំងឺធម្មតានៅក្នុងប្រទេសវៀតណាម ពោលស្រដៀងទៅនឹងជំងឺគ្រុនផ្តាសាយតាមរដូវនៅដើមឆ្នាំ ២០២២ ។

ជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំងបច្ចុប្បន្នរបស់ប្រទេសវៀតណាម លោក Nguyen Huy Nga អតីតប្រធានអគ្គនាយកដ្ឋានឱសថ បាននិយាយថា ជំងឺរាតត្បាតអាចបញ្ចប់នៅឆ្នាំ ២០២២ ឬ ២០២៣ ប៉ុន្តែនឹងមិនត្រូវបានកម្ចាត់ទាំងស្រុងនោះទេ ។ លោក​បាន​បន្ត​ថា ផ្ទុយ​ទៅ​វិញ វា​អាច​នឹង​ក្លាយ​ទៅ​ជា​ជំងឺ​ឆ្លង​ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​តាម​រដូវ ។

ទន្ទឹមនោះ លោក Do Van Dung ប្រធាននាយកដ្ឋានសុខភាពសាធារណៈនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថស្ថាន HCMC ក៏បានរំពឹងដែរថា ជំងឺកូវីដ ១៩ នឹងក្លាយទៅជាជំងឺធម្មតានៅក្នុងប្រទេសវៀតណាមនៅត្រីមាសទីពីរនៃឆ្នាំ ២០២២ ដោយសារយុទ្ធនាការចាក់វ៉ាក់សាំង ។

លោក Dung បាននិយាយថា “នៅពេលដែលប្រហែល ៩០ ភាគរយនៃចំនួនប្រជាជនត្រូវបានចាក់វ៉ាក់សាំង ស្ថានភាពកូវីដនឹងចុះខ្សោយជាងជំងឺផ្តាសាយ ហើយវ៉ាក់សាំងផ្តាសាយធម្មតាមានប្រសិទ្ធភាពទាបជាងវ៉ាក់សាំងកូវីដ” ។

លោក Dung បញ្ជាក់ថា មនុស្សជាច្រើនមិនបានទទួលវ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនផ្តាសាយទេ ដោយសារពួកគេមិនសូវខ្វាយខ្វល់ច្រើនពីជំងឺផ្ដាសាយ ប៉ុន្តែជំងឺកូវីដ ១៩ គឺជាពូជផ្សេង ។

លោកបាននិយាយថា “ជំងឺគ្រុនផ្តាសាយកើតមានយូរណាស់មកហើយ ហើយមនុស្សបានឆ្លងច្រើនដងពេញមួយជីវិតរបស់ពួកគេ ដូច្នេះវាទំនងជាមិនសូវមានសភាពធ្ងន់ធ្ងរនោះទេ ។ ក្នុងរយៈពេលវែង កូវីដ ១៩ អាចក្លាយជាជំងឺឆ្លងដូចជំងឺគ្រុនផ្តាសាយ ហើយអត្រាមរណភាពអាចទាបជាងជំងឺគ្រុនផ្តាសាយ ប្រសិនបើមនុស្សត្រូវបានចាក់វ៉ាក់សាំងពេញលេញ ។

ចំណែកលោក Truong Huu Khanh ទីប្រឹក្សានៃមន្ទីរពេទ្យកុមារបាននិយាយថា នៅពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងឈានដល់ជាង ៩០ ភាគរយនោះ កូវីដនឹងក្លាយទៅជាជំងឺធម្មតា ហើយបន្ទាប់មកមនុស្សអាចត្រូវបានព្យាបាលដោយប្រើថ្នាំប្រឆាំងមេរោគ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VNExpress

ចុចអាន ៖ អ្នកទេសចរ កម្ពុជា ចង់ទៅលេង វៀតណាម ត្រូវរង់ចាំរហូតដល់ ឆ្នាំក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម