ព័ត៌មានអន្ដរជាតិ
វៀតណាម ឲ្យអ្នកដំណើរចាក់វ៉ាក់សាំងពេញដូសធ្វើចត្តាឡីស័ក កន្លែងណាក៏បាន
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បាននិយាយកាលពីថ្ងៃពុធថា អ្នកធ្វើដំណើរដែលត្រូវបានចាក់វ៉ាក់សាំងពេញដូសអាចធ្វើចត្តាឡីស័កនៅ ផ្ទះ ឬកន្លែងស្នាក់នៅ ផ្សេងៗតាមជម្រើសរបស់ពួកគេសម្រាប់រយៈពេលជាក់លាក់ណាមួយ ។

លោក Dam បាននិយាយនៅ ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធថា ក្រសួងសុខាភិបាលចាំបាច់ត្រូវចេញសេចក្តីណែនាំថ្មីស្តីពីការធ្វើចត្តាឡីស័កមិនលើសពីថ្ងៃទី ១៥ ខែធ្នូ ខណៈវានឹងដកចេញនូវតម្រូវការធ្វើចត្តាឡីស័កក្នុងកន្លែងដែលបានកំណត់សម្រាប់ការមកដល់នាពេលបច្ចុប្បន្ននេះ ។
លោកបាននិយាយថា មានតែអ្នកមិនបានចាក់វ៉ាក់សាំងប៉ុណ្ណោះ ដែលនៅ តែត្រូវដាក់ការធ្វើចត្តាឡីស័កនៅ ក្នុងមណ្ឌលកណ្តាល ឬកន្លែងដែលបានកំណត់ដោយរដ្ឋាភិបាល និងត្រូវបានចាក់វ៉ាក់សាំងនៅ ទីនោះតែម្ដង ។

ចាប់តាំងពីខែសីហា ក្រសួងសុខាភិបាលតម្រូវឲ្យអ្នកដំណើរដែលទទួលការចាក់វ៉ាក់សាំងពេញដូស ហើយតេស្តម៉ាស៊ីនធំ PCR អវិជ្ជមានកូវីដ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កក្នុងកន្លែងដែលបានកំណត់រយៈពេល ៧ ថ្ងៃ និងតាមដានសុខភាពរបស់ពួកគេដោយខ្លួនឯងរយៈពេល ៧ ថ្ងៃបន្ទាប់ ខណៈច្បាប់នេះអនុវត្តដូចគ្នាចំពោះអ្នកដែលបានជាសះស្បើយពីកូវីដក្នុងរយៈពេល ៦ ខែ ឬតិចជាងនេះ ។
ទន្ទឹមនោះ នៅ ក្នុងរលកឆ្លងចុងក្រោយដែលបានវាយប្រហារប្រទេសវៀតណាមកាលពីចុងខែមេសា ករណីជាង ១.៣៥ លានករណីត្រូវបានរាយការណ៍ ហើយ ១.០៣ លានករណីបានជាសះស្បើយ ខណៈរហូតមកដល់ពេលនេះមនុស្ស ៥៥.៥ លាននាក់បានចាក់វ៉ាក់សាំងពេញដូស ។

គួរបញ្ជាក់ថា ប្រទេសវៀតណាមបានស្វាគមន៍អ្នកជំនាញបរទេស និងកម្មករជំនាញខ្ពស់ជាង ២០០,០០០ នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ ១៩ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress
ចុចអាន ៖ វៀតណាម ព្រមានថា ហានិភ័យការជ្រៀតចូល Omicron ក្នុងប្រទេសគឺ “ខ្ពស់ណាស់”
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


