ព័ត៌មានអន្ដរជាតិ
អង់គ្លេស សន្យាធ្វើគ្រប់យ៉ាងដើម្បីឲ្យ អ៊ុយក្រែន ឈ្នះសង្គ្រាម
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss បានសន្យាថា ចក្រភពអង់គ្លេសនឹងធ្វើអ្វីគ្រប់យ៉ាងតាមតែអាចទៅបានដើម្បីធានាឲ្យអ៊ុយក្រែនឈ្នះសង្គ្រាមលើរុស្ស៊ី ក៏ដូចជាជួយស្ដារប្រទេសនេះឡើងវិញផងដែរ ។

លោកស្រីនឹងប្រាប់សន្និសីទស្តីពី “ការស្តារប្រទេសអ៊ុយក្រែន” ដែលរៀបចំឡើងក្នុងប្រទេសស្វីសនៅថ្ងៃចន្ទនេះថា ចក្រភពអង់គ្លេសនឹងគាំទ្រប្រទេសដែលរងការប្រឈមមុខដាក់គ្នាក្នុងរយៈពេលវែង និងទប់ទល់សង្គ្រាមលុកលុយរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ។
ទន្ទឹមនោះការិយាល័យកិច្ចការបរទេសបាននិយាយថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏បានស្នើឲ្យចក្រភពអង់គ្លេសធ្វើជាជើងឯកក្នុងការស្តារទីក្រុងកៀវឡើងវិញ រួមទាំងតំបន់ជុំវិញនោះផងដែរ ។

ប៉ុន្តែការព្យាយាមកសាងតំបន់នេះឡើងវិញហាក់ប្រឈមបញ្ហាកាន់តែខ្លាំង ដោយសារសមត្ថភាពមីស៊ីលរបស់រុស្ស៊ីក្នុងការវាយលុករដ្ឋធានីមួយនេះ ខណៈដែលកងកម្លាំងរបស់វិមានក្រឹមឡាំងក៏កំពុងឈានទៅមុខបន្តិចម្តងៗនៅភាគខាងកើត ។
បន្ថែមពីនេះការប្ដេជ្ញារបស់អង់គ្លេសក៏កើតឡើង ស្របពេលដែលកងកម្លាំងរបស់រុស្ស៊ីបានគ្រប់គ្រងទាំងស្រុងលើខេត្ត Luhansk នៅភាគខាងកើតប្រទេសអ៊ុយក្រែន បន្ទាប់ពីដណ្តើមកាន់កាប់បន្ទាយចុងក្រោយនៅទីក្រុង Lysychansk ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News
ចុចអាន ៖ រុស្ស៊ី បាញ់មីស៊ីលកម្ទេចទីតាំង ២ កន្លែងនៅភាគខាងត្បូង អ៊ុយក្រែន ស្លាប់ និងរបួសរាប់សិបនាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


