ព័ត៌មានអន្ដរជាតិ
ផ្ទុះការប៉ះទង្គិចគ្នាដោយហិង្សានៅទីក្រុង Barcelona ដោយសារតែវិធានការដាក់ប្រទេសក្នុងភាពអាសន្ន
កាលពីថ្ងៃសុក្រហ្វូងមនុស្សដែលខឹងសម្បារបានបាញ់ផ្លោងគ្រាប់ និងគ្រាប់បែកផ្សែងដាក់ប៉ូលីសនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ខណៈដែលក្រុមអ្នកតវ៉ារាប់រយនាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវដើម្បីធ្វើបាតុកម្មប្រឆាំងនឹងការដាក់ប្រទេសក្នុងស្ថានភាពអាសន្នថ្មីពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ។

ការតវ៉ានេះធ្វើឡើង បន្ទាប់ពីការសម្រេចចិត្តរបស់សមាជិកសភាតំបន់ Catalan ក្នុងការបិទព្រំដែនក្នុងតំបន់រយៈពេល ១៥ ថ្ងៃ និងបិទហាងនានាលើកលែងតែហាងលក់ម្ហូបអាហារក្នុងគោលបំណងបញ្ឈប់ការរីករាលដាលរលកទី ២ នៃករណីឆ្លងជំងឺកូវីដ ១៩ ដែលកំពុងកើនឡើងខ្លាំង ។
ប៉ូលិសបានព្រមានដល់សាធារណជនកុំឲ្យចូលទៅជិតទីលាន Placa Sant Jaume ក្នុងតំបន់ Gothic Quarter ជាទីដែលការប៉ះទង្គិចដោយអំពើហិង្សាបានកើតឡើង ខណៈដែលក្រុមមន្រ្តីប្រដាប់ដោយអាវុធបានប្រើដំបង និងបាញ់កាំភ្លើងគ្រាប់ជ័រដើម្បីបំបែកហ្វូងបាតុករ ។

យោងតាមប៉ូលិសបានឲ្យដឹងថា ទីលាននេះគឺជាចំនុចប្រសព្វសម្រាប់ក្រុមអ្នកតវ៉ាប្រមាណ ១,៥០០ នាក់ដែលអ្នកខ្លះប្រដាប់ដោយគ្រាប់បែកផ្សែង និងផាវ ខណៈយ៉ាងហោចណាស់ក្រុមអ្នកតវ៉ា ២ នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ ។

នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម អ្នកតវ៉ាត្រូវបានគេឃើញគប់គ្រាប់បែកផ្សែងទៅរបាំងរបស់ប៉ូលីសមួយក្រុម មុនពេលមន្រ្តីរាប់សិបនាក់ការពារមិនឲ្យដើរចូលទៅក្នុងទីលាន ខណៈមន្ត្រីមួយចំនួនបានប្រើដំបងវាយទៅលើមនុស្សដែលកំពុងដេកនៅលើដី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ (មានវីដេអូ) ៖ រញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រនៅទួរគីបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសរាបរយនាក់
ចុចអាន ៖ (Update) ៖ អ្នកស្លាប់ដោយព្យុះ Molave នៅវៀតណាមកើនដល់ ៤០ នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


