ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន ទាមទារឲ្យយោធាមីយ៉ាន់ម៉ា លះបង់អំណាច
នៅថ្ងៃសុក្រទី៥ខែកុម្ភៈនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានអំពាវនាវដល់ឧត្តមសេនីយ៍មីយ៉ាន់ម៉ាឲ្យ “លះបង់អំណាច” ហើយទាមទារឲ្យពួកគេដោះលែងមេដឹកនាំស៊ីវិលដែលត្រូវបានឃុំខ្លួនក្នុងរដ្ឋប្រហារនៅសប្តាហ៍នេះ ខណៈរដ្ឋបាលរបស់លោកនិយាយថា ខ្លួនកំពុងពិចារណាលើទណ្ឌកម្ម។

ទីក្រុងវ៉ាស៊ីនតោនបានដឹកនាំការថ្កោលទោសជាអន្តរជាតិចំពោះរដ្ឋប្រហារកាលពីថ្ងៃចន្ទ ដែលគេមើលឃើញថា មេដឹកនាំប្រជាធិបតេយ្យរួមទាំងលោកស្រី អ៊ុងសាន ស៊ូជី ផងដែរត្រូវបានឃុំខ្លួននិងបញ្ឆេះឲ្យមានការភ័យខ្លាចថា យោធានឹងអូសទាញប្រជាជន៥៤លាននាក់ ឲ្យវិលត្រឡប់ទៅរកការគ្រប់គ្រងដោយយោធារយៈពេលជាច្រើនទសវត្សរ៍វិញ។

នៅក្នុងសុន្ទរកថាគោលនយោបាយការបរទេសដ៏សំខាន់លើកដំបូងក្នុងនាមជាប្រធានាធិបតី លោក Biden បាននិយាយថា “គ្មានអ្វីត្រូវសង្ស័យទេ នៅក្នុងលទ្ធិប្រជាធិបតេយ្យ កងកម្លាំងមិនគួរព្យាយាមបំផ្លាញឆន្ទៈរបស់ប្រជាជនឬការប៉ុនប៉ងលុបបំបាត់លទ្ធផលនៃការបោះឆ្នោតដែលគួរឲ្យទុកចិត្តបានឡើយ”។
លោកបន្តថា “យោធាភូមា គួរតែលះបង់អំណាចដែលពួកគេបានកាន់កាប់, ដោះលែងអ្នកតស៊ូមតិនិងសកម្មជនព្រមទាំងមន្រ្តីដែលពួកគេឃុំខ្លួន, ដកការរឹតត្បិតក្នុងវិស័យទូរគមនាគមន៍ហើយចៀសវាងអំពើហិង្សា”។

លោក Biden បាននិយាយបែបនេះប៉ុន្មានម៉ោង បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិរបស់គាត់គឺលោក Jake Sullivan បាននិយាយថា សេតវិមានកំពុងពិនិត្យមើលការដាក់ទណ្ឌកម្មដែលមានគោលដៅជាក់លាក់ ទាំងលើបុគ្គលនិងអង្គភាពដែលគ្រប់គ្រងដោយយោធា។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីទណ្ឌកម្មទាំងនោះទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ បាតុកម្មទាមទារឲ្យដោះលែងលោកស្រី ស៊ូជី ផ្ទុះឡើងក្នុងទីក្រុង តូក្យូ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


