ព័ត៌មានអន្ដរជាតិ
ស៊ុយអែត ប្រកាសកញ្ចប់ជំនួយយោធាធំបំផុតមិនធ្លាប់មានឲ្យ អ៊ុយក្រែន
យោងតាមសារព័ត៌មានរដ្ឋស៊ុយអែត, រដ្ឋាភិបាលទីក្រុងស្តុកខុល បានប្រកាសផ្តល់ជំនួយគ្រឿងសឹកក្នុងទំហំធំបំផុតមិនធ្លាប់មាន ទៅឲ្យអ៊ុយក្រែន ទោះខ្លួនឯងកំពុងជួបវិបត្តិអាវុធនៅក្នុងឃ្លាំងក៏ដោយ។

កាលពីថ្ងៃពុធទី២១ខែកុម្ភៈ ក្រសួងការពារជាតិស៊ុយអែត បានបង្ហាញកញ្ចប់ជំនួយទី១៥របស់ខ្លួនដល់ទីក្រុងកៀវ មានតម្លៃ ៦៨៧លានដុល្លារ ហើយនេះគឺជំនួយធំបំផុត ដែលស៊ុយអែត មិនធ្លាប់ផ្តល់ឲ្យអ៊ុយក្រែន ទាល់តែសោះ។
ជំនួយនេះរួមមានគ្រាប់កាំភ្លើងធំនិងអាវុធយុទ្ធភណ្ឌផ្សេងៗ, ប្រព័ន្ធប្រឆាំងយន្តហោះ, អាវុធធុនតូច និងគ្រឿងផ្គត់ផ្គង់នានាថែមទៀត ដើម្បីគាំទ្រដល់កងកម្លាំងអ៊ុយក្រែន ក្នុងជម្លោះជាមួយរុស្ស៊ី។ លើសពីនេះ ទីក្រុងកៀវ ក៏នឹងទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ ដើម្បីអាចឲ្យខ្លួនទិញយានប្រយុទ្ធថ្មើរជើងរបស់ស៊ុយអែតបន្ថែមផងដែរ។
តាមការអះអាង បើបូករួមទាំងការផ្តល់ជូនថ្មីនេះទៀត ជំនួយដែលស៊ុយអែត ឲ្យអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២មក គឺបានកើនដល់២.៩ពាន់លានដុល្លារ ហើយ។

មុនការប្រកាសជំនួយនេះ ប្រធានាធិបតិអាមេរិក លោក ចូ បៃដិន ក៏បានចេញមុខធានាដល់សមភាគី វ្ល៉ាឌីមៀរ ហ្សេលេនស្គី ផងដែរថា កុំភ័យជំនួយតម្លៃ៦០ពាន់លានដុល្លារ នឹងអនុម័តដោយសភា ហើយបានទៅដល់ដៃអ៊ុយក្រែន ជាក់ជាពុំខាន។
ការធានាអះអាងនេះកើតឡើង បន្ទាប់ពីលោក ហ្សេលេនស្គី អំពាវនាវជាបន្ទាន់ សុំអាវុធបន្ថែម ដើម្បីបញ្ចៀសស្ថានភាពដ៏មហន្តរាយនៅអឺរ៉ុប ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានស្តីបន្ទោសការដកទ័ពរបស់អ៊ុយក្រែនចេញពីសមរភូមិនៅទីក្រុង Avdiivka ទៅលើកង្វះការគាំទ្រពីសភា។
ការដណ្តើមយកទីក្រុង Avdiivka ដែលជាច្រកចូលទៅកាន់តំបន់ Donetsk គឺជាជ័យជម្នះដ៏សំខាន់លើកដំបូងរបស់រុស្ស៊ី ចាប់តាំងពីពួកគេ ដណ្តើមយកបានតំបន់ Bakhmut នៅក្បែរនោះកាលពីខែឧសភាឆ្នាំ២០២៣៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក បៃដិន ធានាទៅប្រមុខអ៊ុយក្រែន ថា “កុំភ័យ! ជំនួយ៦០ពាន់លានដុល្លារ នឹងបានដល់ដៃអ្នក”
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


