ព័ត៌មានអន្ដរជាតិ
លោក បៃដិន លុបចោលដំណើរទស្សនកិច្ចនៅអ៊ីតាលី ដោយសារភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ា
សេតវិមាន បានប្រកាសកាលពីល្ងាចថ្ងៃទី៨ខែមករាឆ្នាំ២០២៥ លុបចោលការធ្វើទស្សនកិច្ចចុងក្រោយក្នុងអាណត្តិជាប្រធានាធិបតីរបស់លោក ចូ បៃដិន ដោយសារតែនៅទីក្រុង Los Angeles កំពុងកើតមានភ្លើងឆេះព្រៃដ៏សន្ធោរសន្ធៅ ខណៈស្ថានភាពរឹតតែធ្ងន់ធ្ងរឡើងៗ មិនទាន់គ្រប់គ្រងបាន។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ៖ «បន្ទាប់ពីត្រឡប់មកវិញនៅល្ងាចនេះពីទីក្រុង Los Angeles ជាកន្លែងដែលកាលពីព្រឹកមិញគាត់បានជួបជាមួយប៉ូលិស ភ្នាក់ងារពន្លត់អគ្គិភ័យ និងបុគ្គលិកសង្គ្រោះបន្ទាន់ ដែលកំពុងប្រយុទ្ធនឹងភ្លើងឆេះជាប្រវត្តិសាស្ត្រនៅក្នុងតំបន់ ហើយបានអនុម័តសេចក្តីប្រកាសគ្រោះមហន្តរាយធំមួយសម្រាប់រដ្ឋកាលីហ្វ័រញ៉ា លោកប្រធានាធិបតី បៃដិន បានសម្រេចចិត្តលុបចោលការធ្វើដំណើរនាពេលខាងមុខរបស់គាត់ទៅកាន់អ៊ីតាលី ដើម្បីបន្តផ្តោតលើការដឹកនាំការឆ្លើយតបរបស់សហព័ន្ធដោយពេញទំហឹងនៅប៉ុន្មានថ្ងៃខាងមុខនេះ»។
សេតវិមាន ធ្លាប់បានប្រកាសកាលពីខែធ្នូថា លោក បៃដិន នឹងធ្វើទស្សនកិច្ចនៅប្រទេសអ៊ីតាលីចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២ខែមករា ដើម្បីជួបសម្តេចប៉ាប ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ។
អ្នកនាំពាក្យសន្តិសុខជាតិលោក John Kirby បានប្រាប់ថា ដំបូងឡើយ ក្នុងអំឡុងពេលនៃដំណើរនេះ លោក បៃដិន បានរៀបចំផែនការ «ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញសន្តិភាពជុំវិញពិភពលោក រួមទាំងការងាររបស់សម្តេចប៉ាប ក្នុងការសម្រាលទុក្ខលំបាកសម្រាប់សហគមន៍ដែលងាយរងគ្រោះ»។
ចំណែកនៅក្នុងកិច្ចប្រជុំរបស់គាត់ជាមួយមេដឹកនាំអ៊ីតាលី គាត់ត្រូវបានគេរំពឹងថានឹង «គូសបញ្ជាក់ពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ និងយូរអង្វែង» ខណៈពេលដែលអរគុណដល់លោកស្រី Meloni សម្រាប់ការដឹកនាំរបស់គាត់ក្នុងនាមជាប្រធាន G7 និងគូសបញ្ជាក់ពីកិច្ចព្រមព្រៀងថ្មីមួយដែល G7 បញ្ចេញថវិកាចំនួន ៥០ពាន់លានដុល្លារនៅក្នុងប្រាក់កម្ចីដល់អ៊ុយក្រែន។

គួរបញ្ជាក់ថា តាមការចុះផ្សាយរបស់ BBC, គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ទី៩ខែមករាឆ្នាំ២០២៥ (ពេលវេលានៅកម្ពុជា) ទីក្រុង Los Angeles បានកើតមានភ្លើងឆេះព្រៃកើនដល់ទៅ៧ហើយ ខណៈភ្លើងឆេះព្រៃដំបូងគឺផ្តើមចេញពីតំបន់ Palisades កាលពីថ្ងៃអង្គារ ប៉ុន្តែឥឡូវតំបន់ចំនួន៦ទៀតក៏កើតមានអគ្គិភ័យយ៉ាងកាចសាហាវផ្ទួនៗគ្នាដែរដូចជា Lidia, Olivas, Hurstm, Eaton, Woodley និង Sunset៕
ដោយ៖ ឈាង
ចុចអាន៖ ទីក្រុង LA មានភ្លើងឆេះព្រៃ ៧កន្លែង កំពុងសម្រុកឆេះសន្ធោសន្ធៅក្នុងពេលតែមួយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


