សុខភាព
ក្រោយចាក់វ៉ាក់សាំងរួច តើភាពស៊ាំដែលផ្ដល់ដោយថ្នាំនឹងនៅបានយូរប៉ុនណា?
ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ មានសារសំខាន់ណាស់ដល់បុគ្គលម្នាក់ៗដើម្បីអភិវឌ្ឍការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំកាន់តែប្រសើរឡើងប្រឆាំងជាមួយជំងឺ ។ ជាទូទៅកម្រិតនៃអង់ទីគ័រមានការអភិវឌ្ឍន៍ ឬដុះចេញប្រឆាំងជំងឺកូវីដ- ១៩ រយៈពេល ២ សប្តាហ៍ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងដូសទី ២ ។

ក្រោយទទួលបានវ៉ាក់សាំងគ្រប់ដូស រាងកាយអាចបង្កើតអង់ទីគ័រការពារវីរុសបានហើយ ប៉ុន្តែចម្ងល់ត្រង់ណេះគឺថា តើ បន្ទាប់ពីចាក់វ៉ាក់សាំងរួច តើភាពស៊ាំដែលផ្ដល់ដោយវ៉ាក់សាំង នឹងនៅយូរបានប៉ុនណា?
ពាក់ព័ន្ធសំណួរនេះ អង្គការ UNICEF បានបកស្រាយថា ភាពស៊ាំនៅបន្តមានជាច្រើនខែ ប៉ុន្តែគេពុំទាន់ដឹងពីរយៈពេលពេញលេញនៃការបន្តមានភាពស៊ាំដោយសារការចាក់វ៉ាក់សាំងរួចនោះទេ។
ដោយហេតុនេះហើយបានជាសំខាន់ដែលត្រូវបន្តអនុវត្តវិធានការការពារ ដូចជា ការពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ និងការរក្សាគម្លាតសុវត្ថិភាពជាដើម។ ការអនុវត្តតាមវិធានការទាំងនេះ ដើម្បីការពារខ្លួនអ្នក និងអ្នកដទៃទៀត នៅតែសំខាន់ក្នុងរយៈពេលបន្តបន្ទាប់ខាងមុខនេះ។

ចំណុចដែលសំខាន់ផងដែរនោះ គឺត្រូវចាំថា ភាពស៊ាំអាចការពារអ្នកមិនឱ្យកើតជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ។ យើងមិនទាន់ដឹងនៅឡើយទេ ថាតើវ៉ាក់សាំងអាចការពារមិនឱ្យអ្នកណាម្នាក់ឈឺ ជាមួយនឹងវីរុសដែលបង្កជំងឺកូវីដ-១៩ បានល្អកម្រិតណានោះ៕
អត្ថបទ៖ សន្យា
ប្រភព៖ UNICEF
ចុចអាន៖ អ្នកចាក់វ៉ាក់សាំងគ្រប់ ២ ដូសរួច មកដឹងអត្ថប្រយោជន៍ល្អៗទាំងនេះ
ចុចអាន៖ វ៉ាក់សាំងកូវីដ-១៩ ចំនួន ៤ប្រភេទបាននិងកំពុងអភិវឌ្ឍនាពេលបច្ចុប្បន្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


