សុខភាព
កុំសម្រកទម្ងន់ដោយវិធី៣យ៉ាងនេះឲ្យសោះ គ្រោះថ្នាក់ខ្លាំងណាស់
មានវិធីច្រើនណាស់សម្រាប់គ្នាយើងធាត់ៗសម្រករាងឲ្យបានរាងស្អាត ស្លៀកអីទៅក៏សម។ យ៉ាងណាក៏ដោយកុំជ្រើសយកវិធី ៣ ខាងក្រោមនេះដើម្បីសម្រករាងឲ្យសោះ ទោះបានផលលឿនតែវាប៉ះពាល់ដល់សុខភាពយើងខ្លាំងណាស់។
១- អត់អាហារពេលព្រឹក

មានគ្នាយើងច្រើនណាស់ ដែលសម្រកគីឡូដោយអត់អាហារពេលព្រឹក មិនបានខ្វាយខ្វល់អំពីផលប៉ះពាល់ចំពោះសុខភាព។ មានដឹងអត់ពេលភ្ញាក់ពីគេង ខ្លួនយើងត្រូវការជាតិស្ករដើម្បីផ្តល់ទៅដល់ខួរក្បាល និងសាច់ដំុ នៅពេលអត់អាហារធ្វើឲ្យយើងកាន់តែឃ្លាន អ្នកដែលអត់ញ៉ាំអាហារពេលព្រឹកធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល ចុះខ្សោយការចងចាំ អាចមានបញ្ហាជំងឺសរសៃឈាមបេះដូង និងដាច់សរសៃឈាមខួរក្បាល។
២- បង្កត់អាហារ

មនុស្សភាគច្រើនគិតថា ឲ្យតែអត់ញ៉ាំអីដឹងតែស្រកគីឡូលឿន ដូច្នេះម្នាក់ៗខំប្រឹងអត់អាហារសំខាន់ទាំង៣ពេល ដោយជំនួសមកវិញនូវការញ៉ាំបន្លែ ឬផ្លែឈើតិចតួចប៉ុណ្ណោះ។ វិធីមួយនេះគ្រោះថ្នាក់ខ្លាំងណាស់ចំពោះសុខភាព បើមិនញ៉ាំអាហារថាមពលសោះ រាងកាយនឹងចុះខ្សោយបន្តិចម្តងៗ ប្រៀបបាននឹងចង្កៀងដែលជិតអស់ប្រេងអ៊ីចឹង។
៣- ប្រើថ្នាំសម្រកទម្ងន់

ដើម្បីឲ្យទម្ងន់ស្រកលឿន គ្នាយើងមួយចំនួន ពិសេសស្រីៗជ្រើសយកវិធីសម្រកទម្ងន់ដោយការប្រើថ្នាំ។ ថ្នាំសម្រករាងមានលក់ព្រោងព្រាតតាមអនឡាញ ដែលមួយចំនួនគ្មានការទទួលស្គាល់ដោយក្រសួងសុខាភិបាលនោះទេ ពេលយើងទិញយកមកញ៉ាំឃើញលទ្ធផលលឿនមែន តែវាប៉ះពាល់ដល់សុខភាពនៅពេលក្រោយ ពេលខ្លះធ្វើឲ្យបាត់បង់ជីវិតក៏មាន។
បើចង់សម្រកទម្ងន់បានរាងស្អាត មិនប៉ះពាល់ដល់សុខភាព យើងគួរគិតគូរពីរបបអាហារ តើអាហារណាដែលធ្វើឲ្យយើងធាត់ កំណត់របបអហារ តើញ៉ាំប៉ុន្មានល្អ និងព្យាយាមធ្វើលំហាត់ប្រាណវិញ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ទម្លាប់អាក្រក់ ៥ នេះអាចធ្វើឲ្យដុះក្បាលពោះ ពិបាកសម្រកវិញ
ចុចអាន៖ ដាច់ខាត! រឿង៣យ៉ាង កុំបំពានមុនពេលហាត់ប្រាណឱ្យសោះ ប្រយ័ត្ននាំគ្រោះថ្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


