សុខភាព
ចង់សម្រកទម្ងន់មិនស្រួលទេ តែបើអនុវត្តចំណុចទាំង ៥ នេះបានមានសង្ឃឹមច្រើន
គ្នាយើងច្រើនណាស់សុទ្ធតែចង់ឲ្យស្រកទម្ងន់ ហើយបានលឿនទៀតផង តែរឿងនេះមិនស្រួលនោះទេ។ បើចង់ស្រកទម្ងន់មែនយើងអាចអនុវត្តតាមវិធីជាច្រើនដែលក្នុងនោះរួមមានរបបអាហារដែរ តែគ្នាយើងដឹងទេរឿងមួយនេះពិបាកបន្តិចហើយព្រោះយើងចេះតែមានអារម្មណ៍ថាឃ្លាន។ នេះហើយជាមូលហេតុដែលយើងពិបាកតមអាហារ និងធ្វើឲ្យគីឡូចុះនោះ។ ប៉ុន្តែគ្នាយើងអាចអនុវត្តប៉ុន្មានវិធីខាងក្រោមដើម្បីបន្ថយការឃ្លានអាហារ សម្រកទម្ងន់លឿន និងជួយដល់ការរក្សាជាតិខ្លាញ់ក្នុងរាងកាយបាន។
១. កាត់បន្ថយជាតិកាបូអ៊ីដ្រាត

ការកាត់បន្ថយស្ករ អាហារធ្វើពីម្សៅ ឬកាបូអ៊ីដ្រាតគឺសំខាន់ណាស់ក្នុងការសម្រកទម្ងន់។ នៅពេលយើងកាត់បន្ថយអាហារទាំងនេះ កម្រិតឃ្លានរបស់យើងក៏ថយចុះ ហើយយើងក៏ញ៉ាំកាឡូរីតិចដែរ។ ម៉្យាងទៀត នៅពេលញ៉ាំកាបូអ៊ីដ្រាតតិច រាងកាយនឹងដុតជាតិខ្លាញ់បំលែងទៅជាថាមពលជំនួសឲ្យដុតបំផ្លាញកាបូអ៊ីដ្រាត។ អត្ថប្រយោជន៍នៃការកាត់បន្ថយកាបូអ៊ីដ្រាតគឺបញ្ចុះកម្រិតអាំងស៊ុយលីនដែលធ្វើឲ្យតម្រងនោមបញ្ចេញជាតិទឹក និងសូដ្យូមដែលលើស ដែលនេះក៏អាចជួយកាត់បន្ថយអាការៈហើមផងដែរ។
២. ញ៉ាំប្រូតេអ៊ីន ជាតិខ្លាញ់ និងបន្លែ

អាហារមួយពេលៗគួរមានប្រូតេអ៊ីន ជាតិខ្លាញ់ និងបន្លែមានកាបូអ៊ីដ្រាតទាប។ យើងគួរញ៉ាំអាហារ២ទៅ៣ពេលក្នុងមួយថ្ងៃដូចធម្មតា។ ការញ៉ាំអាហារបែបនេះអាចជួយបន្ថយការទទួលកាបូអ៊ីដ្រាតរហូតដល់២០ទៅ៥០ក្រាមក្នុងមួយថ្ងៃ។ អាហារសម្បូរប្រូតេអ៊ីនមានដូចជាសាច់គោ សាច់មាន់ សាច់ជ្រូក ត្រីសាល់ម៉ុន បង្គា ស៊ុត និងពពួកសណ្ដែក។ ចំណែកឯបន្លែមានកាបូអ៊ីដ្រាតទាបមានផ្កាខាត់ណាខៀវ ផ្កាខាត់ណា ស្ពៃពួយឡេង ប៉េងប៉ោះ ស្ពៃក្ដោប សាលាដ និងត្រសក់ជាដើម។ រីឯជាតិខ្លាញ់ដែលល្អមានក្នុងបឺរ ប្រេងអូលីវ ឬប្រេងដូង។
៣. ហាត់ប្រាណបីដងក្នុងមួយសប្ដាហ៍

ការហាត់ប្រាណអាចផ្តល់ប្រយោជន៍បន្ថែមដល់ការសម្រកទម្ងន់។ ការហាត់ប្រាណដោយលើកទម្ងន់នឹងជួយដុតកាឡូរីបន្ថែម និងបង្ការមិនឲ្យការធ្វើមេតាបូលីសយឺតជាងមុនដែលជាផលប៉ះពាល់នៃការសម្រកទម្ងន់។ យើងអាចទៅលើកទម្ងន់បីទៅបួនដងក្នុងមួយសប្ដាហ៍។ ប្រសិនជាយើងមិនចង់ហាត់លើកទម្ងន់ យើងអាចដើរ រត់ ជិះកង់ ឬហែលទឹកវិញ។ ទាំងនេះសុទ្ធតែជួយដល់ការសម្រកទម្ងន់។
៤. គេងគ្រប់គ្រាន់
ការសិក្សាជាច្រើនបានបង្ហាញថាការគេងតិចជាង៥ទៅ៦ម៉ោងក្នុងមួយយប់អាចបង្កើនហានិភ័យជំងឺធាត់។ ការគេងមិនគ្រប់គ្រាន់អាចពន្យឺតការធ្វើមេតាបូលីសដែលរាងកាយបំលែងកាឡូរីទៅជាថាមពល។ នៅពេលការធ្វើមេតាបូលីសមិនល្អ រាងកាយអាចនឹងស្តុកថាមពលដែលមិនប្រើក្នុងទម្រង់ជាខ្លាញ់។
៥. គ្រប់គ្រងស្ត្រេស

ស្ត្រេសអាចភ្ញោចការបញ្ចេញអ័រម៉ូន adrenaline និងអ័រម៉ូន cortisol ដែលដំបូងអាចបន្ថយចំណង់ឃ្លានអាហារ។ ប៉ុន្តែនៅពេលយើងស្ថិតក្នុងស្ថានការណ៍ស្ត្រេសមិនឈប់ អ័រម៉ូន cortisol នឹងនៅក្នុងឈាមយូរដែលអាចបង្កើនចំណង់អាហារ និងបណ្ដាលឲ្យយើងញ៉ាំច្រើនជាងមុន។ យ៉ាងណាមិញ យើងអាចគ្រប់គ្រងស្ត្រេសបានដោយការហាត់យ៉ូហ្កា ធ្វើសមាធិ និងចំណាយពេលនៅខាងក្រៅដូចជាការដើរ ឬធ្វើសួនជាដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ វិធីហាត់ប្រាណពិសេសៗ សម្រាប់អ្នកចង់បានត្រគាកមូលក្លំស្អាត
ចុចអាន៖ ប្រុសៗចង់បាត់ក្បាលពោះ សាកប៉ុន្មានវិធីនេះ អាចជួយបាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


