សុខភាព
ចង់រត់ហាត់ប្រាណឲ្យស្រកទម្ងន់ ត្រូវដឹងតិចនិកទាំងនេះ
ការរត់ហាត់ប្រាណអាចជួយក្នុងការសម្រកទម្ងន់ តែសូមគិតមួយភ្លេតសិន។ ការសម្រកទម្ងន់គឺជាការដុតបំផ្លាញកាឡូរីក្នុងខ្លួនអ្នកក្នុងអំឡុងពេលហាត់ប្រាណ។ ដូចនេះ ការរត់កាន់តែច្រើនកាឡូរីក្នុងខ្លួនរបស់អ្នកគឺកាន់តែត្រូវបានដុតបំផ្លាញ។ ដូច្នេះ វាអាស្រ័យលើហេតុផលថាបើអ្នករត់កាន់តែច្រើនកាលណា ទម្ងន់របស់អ្នកកាន់តែចុះច្រើនតាមណោះដែរ។ ទោះយ៉ាងណា ពេលណាយើងបានរត់ដល់គោលដៅកាន់តែច្រើនទៅៗ នោះរាងកាយយើងនឹងចាប់ផ្តើមមានតំរូវការអាហារសំរាប់ទ្រទ្រង់រាងកាយមកវិញកាន់តែច្រើនដែរ គឺដើម្បីការពារកុំឲ្យបាក់កម្លាំង ឬឈឺមានរបួសរ៉ាំរៃ។ មួយវិញទៀតពេលណាយើងសំរុកញ៉ាំអាហារទៅតាមការឃ្លានដើម្បីបំពេញកំលាំងដែលបាត់បង់នោះមកវិញមិនមែនជាការល្អនោះទេសំរាប់ការសម្រកទម្ងន់។

អ៊ីចឹងតើអ្នកគួធ្វើដូចម្តេចដើម្បីសម្រកទម្ងន់?
ការរត់ជាសកម្មភាពដ៏ប្រសើរបំផុតចំពោះការសម្រកទម្ងន់ ឲ្យតែយើងចេះប្រើប្រាស់វាតាមកម្រិតរង្វាស់នៃរូបមន្តកាឡូរីត្រឹមត្រូវ។ មានន័យថាអ្នកគួតែកាត់បន្ថយកំរិតនៃការញ៉ាំ ហើយធ្វើការរត់ហាត់ប្រាណឲ្យបានគ្រប់គ្រាន់។ ធ្វើការកំណត់គោលដៅ ការដុតបំផ្លាញកាឡូរីប្រហែល ៣០០ ទៅ៥០០ ក្នុងមួយថ្ងៃ។ បន្ថែមលើនេះទៅទៀត ការរត់អាចជួយឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានសមត្ថភាពដុតកំទេចកាឡូរីទាំងនោះ។
ខាងក្រោមនេះជាការរត់ធ្វើលំហាត់ប្រាណ៣យ៉ាងដែលអ្នកគួអនុវត្តន៍តាម៖

១- របៀបរត់ដើម្បីដុតបំផ្លាញជាតិខ្លាញ់ដោយមានស្ថិរភាព
ដូចចំណងជើងខាងលើ អ្នកគួសាកល្បងរត់ក្នុងកម្រិតត្រឹម ៥០ភាគរយនៃល្បឿនរបស់អ្នកតាមដែលអានធ្វើបាន។ កាលណាអ្នករត់បានកាន់តែឆ្ងាយខ្លាញ់របស់អ្នកក៏កាន់តែត្រូវបានដុតបំផ្លាញកាន់តែច្រើនដែរ។ ទោះយ៉ាងណាសូមព្យាយាមរត់ក្នុងល្បឿនដែលថេរឲ្យបានយូរ។ កុំពិសារភេសជ្ជៈជំនួយសំរាប់ការហាត់កីឡា ឬភេសជ្ជៈប៉ូវកម្លាំងឲ្យសោះក្នុងអំឡុងពេលហាត់ប្រាណព្រោះវាមានជាតិកាបូនអ៊ីដ្រាត។ កាបូនអ៊ីដ្រាតធ្វើឲ្យខ្លួនប្រាណរបស់អ្នកពឹងផ្អែកលើវាដើម្បីទទួលយកកម្លាំងបន្ថែមហើយមិនអាចឲ្យមានការដុតបំផ្លាញខ្លាញ់បានទេ។
២- ការរត់ល្បឿន

ផ្ទុយគ្នាកពីរបៀបដុតបំផ្លាញជាតិខ្លាញ់ លើកនេះអ្នកត្រូវប្រើល្បឿនដើម្បីសម្រេចគោលដៅ។ ការរត់ក្នុងល្បឿនលឿនអាចជួយដុតកាឡូរីក្នុងខ្លួនកាន់តែលឿនព្រោះថាខ្លួនប្រាណរបស់យើងត្រូវផលិតកម្លាំងកាន់តែលឿនដែរដើម្បីបំពេញតម្រូវការក្នុងការរត់របៀបនេះ។ លំហាត់ប្រាណមួយនេះគួរតែធ្វើម្តង៣០វិនាទី ហើយធ្វើម្តងហើយម្តងទៀត។ ការរត់ក្នុងល្បឿនលឿនត្រូវបានគេចាត់ទុកថាជាវិធីមួយដែលជួយឲ្យរាងកាយរបស់យើង ស្ថិតក្នុងស្ថានភាពដុតបំផ្លាញជាតិខ្លាញ់អាក្រក់បាន។
៣- ការហ្វឹកហ្វឺនពង្រឹងកម្លាំង

ការរត់ហាត់ប្រាណជាប្រចាំជាការប្រសើរណាស់បើសិនយើងអាចបញ្ចូលវាជាមួយលំហាត់ហ្វឹកហ្វឺនដើម្បីពង្រឹងកម្លាំងរបស់យើង។ ការហ្វឹកហ្វឺនអាចជួយឲ្យសាច់ដុំរឹងមាំល្មមសម្រាប់ការរត់។ ដឹងទេបើយើងញ៉ាំអាហារដែលមានកាឡូរីតិចជាង ៣០០ ទៅ៥០០ជាប្រចាំជាតិខ្លាញ់និងសាច់ដុំរបស់អ្នកនឹងថយចុះ។ ការហ្វឹកហ្វឺនពង្រឹកម្លាំងគឺ ដើម្បីឲ្យប្រាកដថាទម្ងន់ដែលបាត់បង់នេាះគ្រាន់តែជាខ្លាញ់មួយមុខគត់ដោយ មិនលាយលំជាមួយសាច់ដុំឡើយ។ យើងអាចអនុវត្តន៍លំហាត់ប្រាណនេះបានគ្រប់ទីកន្លែងដូចជាកន្លែងហាត់ប្រាណ បន្ទប់ទទួលភ្ញៀវជាមួយលំហាត់ប្រាណសាមញ្ញដូចជា ការអាវ៉ង់ (Push ups) ការពត់ខ្លួន ការលោតពេញជំហរ ជាដើម។
លើសពីនេះទៅទៀតមានចំណុចផ្សេងៗមួយចំនួនទៀតដែលអាចជួយដល់ការសម្រកទម្ងន់ រួមមានរបបអាហារ បរិបទនែការរស់នៅ ។ល។ ជាការពិតណាស់ការរត់ហាត់ប្រាណពិតជាជម្រើសដែលមានប្រសិទ្ធភាពបំផុតចំពោះការសម្រកទម្ងន់ តែយើងគួរប្តេជ្ញាចិត្តក្នុងការអនុវត្តលំហាត់ប្រាណផ្សេងៗបន្ថែមលើការរត់ហាត់ប្រាណតែមួយមុខ ព្រមទាំងកាត់ចិត្តពីរបបអាហារដែលមានផ្ទុកជាតិកាឡូរីខ្ពស់ នោះយើងនឹងបានទទួលនូវលទ្ធផលល្អប្រសើរជាងមុន ហើយភ្ញាក់ផ្អើពេលឡើងឈរលើជញ្ជីងម្តងទៀត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មួយថ្ងៃគួរហាត់ប្រាណយ៉ាងតិចប៉ុន្មាននាទី ល្អចំពោះសុខភាព?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


