សុខភាព
អ្នកម៉ាប់ៗលែងបារម្ភហើយ ផឹកកាហ្វេអាចជួយសម្រកទម្ងន់បាន
គ្នាយើងចូលចិត្តផឹកកាហ្វេញឹកញាប់ ជាពិសេសអ្នកម៉ាប់ៗ ប្រហែលសប្បាយចិត្តហើយ ពេលឮថា ផឹកកាហ្វេជួយសម្រកទម្ងន់។ អ្នកជំនាញរកឃើញថា កាហ្វេជាប្រភេទភេសជ្ជៈជួយដុតកាឡូរី បង្កើតជាកម្តៅក្នុងរាងកាយ។

លោក Michael Symonds សាស្ត្រាចារ្យផ្នែកឱសថសាស្ត្រ មកពីសាកលវិទ្យាល័យ Nottingham របស់អង់គ្លេស បញ្ជាក់ថា ជាលិកាខ្លាញ់ Brown Fat ដែលទទួលថាមពលពីកាហ្វេ ផលិតកម្ដៅដុតជាតិស្ករ និងខ្លាញ់ក្នុងរាងកាយ។ ការកើនឡើងសកម្មភាពរបស់ជាលិកាខ្លាញ់ Brown Fat ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម កម្រិតលីពីតក្នុងឈាម និងដុតកាល់ឡូរី ដែលជួយសម្រកទម្ងន់។

លោកសាស្ត្រាចារ្យ បន្ដថា ផ្ដើមចេញពីការសិក្សាមុនៗ ជាលិកាខ្លាញ់ Brown Fat ស្ថិតនៅត្រង់កញ្ចឹងក ដូច្នេះលោកបានប្រើតិចនិកពិនិត្យមើលកម្ដៅលើរាងកាយ ហៅថា Thermal Imaging Technique ហើយរកឃើញលទ្ធផលវិជ្ជមាន កាហ្វេពិតជាធ្វើឲ្យជាលិកាខ្លាញ់ Brown Fat មានសកម្មភាព។
ជាមួយគ្នានេះ អ្នកស្រាវជ្រាវ ក៏បានប្រើថ្នាំគ្រាប់កាហ្វេអ៊ីន តេស្ដសាកល្បង ហើយរកឃើញថា ថ្នាំកាហ្វេអ៊ីននេះ ក៏ជួយឲ្យជាលិកាខ្លាញ់ Brown Fat មានសកម្មភាព ដុតកាល់ឡូរីខ្លាញ់ និងស្ករ ដែលជួយសម្រកទម្ងន់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ផឹកកាហ្វេពេលព្រឹកទាំងពោះទទេ ប៉ះពាល់សុខភាពម៉េចខ្លះ?
ចុចអាន៖ ទម្លាប់ញ៉ាំកាហ្វេបែបនេះ អ្នកជំនាញអះអាងថាល្អសម្រាប់សុខភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


