សុខភាព
កុមារក្រោមអាយុ ២ ឆ្នាំ ឆ្លងអូមីក្រុង ប្រឈមជំងឺផ្លូវដង្ហើមផ្សេងទៀត
កុមារក្រោមអាយុ២ឆ្នាំ ដែលឆ្លងវីរុសកូវីដ-១៩ អាចមានផលវិបាកផ្លូវដង្ហើមច្រើនជាងកុមារដែលមានអាយុលើសនេះ។ ពិតណាស់ កូវីដ-១៩ មានការពាក់ព័ន្ធជាមួយនឹងជំងឺផ្លូវដង្ហើម ដែលអាចបំផ្លាញសួតធ្ងន់ធ្ងរ។ យោងតាមការសិក្សាថ្មីៗនេះបានបង្ហាញថា វីរុសកូវីដ-១៩ អាចនាំឲ្យមានផលប៉ះពាល់ខ្លាំងក្លាចំពោះកុមារ។

នៅពេលដែលកុមារឆ្លងវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង យើងអាចនឹងសង្កេតឃើញក្មេងមានជំងឺក្អកដែលស្ដាប់ទៅដូចព្រុស។ អ្នកស្រាវជ្រាវក៏បានបញ្ជាក់ថា នៅក្នុងករណីខ្លះ កុមារអាចធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដែលតម្រូវឲ្យព្យាបាលនៅមន្ទីរពេទ្យ និងបន្ថែមកម្រិតថ្នាំប្រើប្រាស់ បើប្រៀបធៀបទៅនឹងជំងឺ Croup បង្កឡើងដោយវីរុសប្រភេទផ្សេងទៀត។
អូមីក្រុងប៉ះពាល់ផ្លូវដង្ហើមខាងលើ
ការសិក្សាកន្លងមកបានបង្ហាញថា វ៉ារ្យង់អូមីក្រុងប៉ះពាល់ផ្លូវដង្ហើមខាងលើជាងវ៉ារ្យង់មុនៗដែលផ្ដោតសំខាន់តែលើផ្លូវដង្ហើមផ្នែកខាងក្រោមប៉ុណ្ណោះ។ លើសពីនេះ ក្រុមអាយុដែលងាយកើតជំងឺ Croupច្រើនជាងគេ នៅពេលឆ្លងវីរុសកូវីដ-១៩ គឺជាកុមារក្រោមអាយុ២ឆ្នាំ ហើយចំនួនប្រមាណ៧២% ជាក្មេងប្រុស។
មូលហេតុនៃការព្រួយបារម្ភ
ទោះបីជាពុំមានអត្រាមរណភាពនៃកុមារណាម្នាក់ក៏ដោយ កុមារចំនួន ៩នាក់ក្នុងចំណោម៧៥នាក់ (១២%) ដែលកើតកូវីដ-១៩ និងមានរោគសញ្ញា Croup ចាំបាច់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយចំនួន៤នាក់ ត្រូវការការថែទាំយ៉ាងយកចិត្តទុកដាក់។ បើតាមការប្រៀបធៀបបានបញ្ជាក់ថា នៅមុនពេលមានការរាតត្បាតនៃវីរុសកូវីដ-១៩ កុមារដែលកើតជំងឺ Croup ត្រឹមតែ៥% ប៉ុណ្ណោះ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ កត្តានេះបង្ហាញឲ្យដឹងថា វីរុសកូវីដ-១៩ អាចនាំឲ្យកុមារមានអាការៈក្អកដែលស្ដាប់ទៅដូចព្រុសធ្ងន់ធ្ងរជាង បើប្រៀបធៀបនឹងវីរុសដទៃទៀត៕
ចុចអាន៖អូមីក្រុង កើតលើទារក មានរោគសញ្ញាអ្វីខ្លះ? គួរការពារបែបណា?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


