ឆ្ងល់អត់! ជនជាតិ វៀតណាម ភាគច្រើនត្រកូល ង្វៀង (Nguyen) នេះមូលហេតុ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ឆ្ងល់អត់! ជនជាតិ វៀតណាម ភាគច្រើនត្រកូល ង្វៀង (Nguyen) នេះមូលហេតុ

បានផុស

នៅ

ចំពោះអ្នកដែលបានជួបស្គាល់ជនជាតិ​វៀតណាម​ ​ប្រាកដជាដឹងថា ភាគច្រើនពួកគេ​ច្រើន​តែ​មាន​នាម​ត្រកូល​ង្វៀង (Nguyen)  ប៉ុន្តែ​តាម​ពិត​ទៅ ​ពួកគេ​មិន​មាន​ទំនាក់ទំនង​អ្វី​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វី​បាន​ជាជនជាតិ​វៀតណាម ​ច្រើន​មាននាមត្រកូល​ដូចគ្នា?

ជាង ៤០% នៃប្រជាជន​វៀតណាម​ មាន​នាមត្រកូលង្វៀង មានន័យថា មនុស្សម្នាក់ក្នុង​ចំណោម​បីនាក់នៅ​វៀតណាម​មាននាមត្រកូលដូចគ្នា។ យោង​តាម ​​International Business Times មានមនុស្ស​ប្រហែល ៣៨ លាននាក់​ដែល​មាន​ឈ្មោះង្វៀង ជានាមត្រកូលពេញនិយម​នៅ​ជុំវិញ​ពិភពលោក។  ប៉ុន្តែហេតុអ្វីបានជាង្វៀង ជានាមត្រកូលដ៏ពេញនិយម​បំផុត​នៅវៀតណាម?

ក្នុង​កំឡុង​ឆ្នាំ ៤២០ ដល់ ៥២៨ រជ្ជកាល​របស់​ប្រទេស​ចិន​បានឈានដល់ចំណុចកំពូល​ដ៏​ច្របូកច្របល់។ ដើម្បីរស់រានមានជីវិត មួយផ្នែកធំនៃគ្រួសារ​ង្វៀង មក​ពី​​ខេត្តអានហ៊ុយ ក្វាងចូវ និង​ហ្សឺជាំង បាន​ផ្លាស់​ទៅ​ភាគ​ខាងត្បូង ហើយ​បាន​ធ្វើ​អន្តោប្រវេសន៍​ទៅ​ប្រទេស​វៀតណាម។

សហគមន៍​របស់​ពួកគេ​ចាប់ផ្ដើម​ទទួល​យក​វប្បធម៌​វៀតណាម និង​ជា​មូលដ្ឋាន​សំខាន់​សម្រាប់​ការ​រីកចម្រើន​នៃ​នាម​ត្រកូល​ង្វៀង។ រហូតមកដល់​ចុង​សតវត្ស​ទី ១ រលក​អន្តោប្រវេសន៍​របស់​គ្រួសារ​ង្វៀន​មក​ពី​​ចិន​ នៅ​តែ​មាន​សន្ទុះ​ខ្លាំង ហើយ​បន្ត​បង្កើន​ចំនួន​មនុស្ស​ដែល​មាន​នាមត្រកូល​​ង្វៀង​ នៅ​វៀតណាម​តាំង​ពី​ពេល​នោះ​មក។

ទោះ​ជា​យ៉ាងណា ​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុតក្នុង​ការ​អភិវឌ្ឍន៍​ឈ្មោះ​ត្រកូល​ង្វៀង បានកើតឡើង​ក្នុង​រជ្ជកាល Tran ។ បន្ទាប់ពីការកាន់កាប់ប្រទេសពីរាជវង្សលី លោក Tran Thu Do ដែល​ទទួល​បន្ទុក​គ្រប់គ្រង​ប្រទេស​ក្នុង​នាម​ស្ដេច​វ័យ​ជំទង់ Tran Canh បាន​ធ្វើការ​សម្រេចចិត្ត​ ដែល​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សហគមន៍​ប្រជាជន​ទាំងមូល​ ដែល​មាន​ឈ្មោះ Ly ជានាមត្រកូល​របស់​ពួកគេ។ គាត់​តម្រូវ​ឲ្យ​សមាជិក​ទាំងអស់​នៃ​គ្រួសារ​រាជវង្ស​លី ដែល​រស់នៅ​លាក់កំបាំង ត្រូវ​ប្ដូរ​នាម​ត្រកូល​របស់​ពួកគេ​ទៅ​ជា​ង្វៀង​ទាំងអស់។

ប៉ុន្តែ​សំណួរ​ថា​ ហេតុអ្វី​បាន​ជា Tran Thu Do ជ្រើសរើស​ង្វៀង ជា​នាម​ត្រកូល​ជំនួស Ly តែនេះនៅ​តែ​មិន​អាច​ឆ្លើយ​បាន ប្រហែល​ជា​វា​គ្រាន់​តែ​ជា​ជម្រើស​ចៃដន្យ​ប៉ុណ្ណោះ។ បន្ទាប់មក ដើម្បី​បន្ត​ក្រឹត្យ​នេះ រាជវង្ស Tran បាន​បញ្ជា​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​ឈ្មោះ Ly ត្រូវ​ប្ដូរ​វា​ទៅ​ជា​ង្វៀងវិញ ។

ប៉ុន្តែ​ប្រវត្តិសាស្ត្រ​បាន​កើតឡើង​ម្ដង​ទៀត​ នៅ​ពេល​ដែល​គ្រួសារ​​ Ho​ បាន​កម្ចាត់​របប​រាជានិយម​ត្រាន់ ហើយ​បាន​កាន់កាប់​ប្រទេស​។ គ្រួសាររាជវង្ស Ho ចង់​ស្វែងរក និងសម្លាប់សមាជិកគ្រួសារ Tran ទាំងអស់។ នៅ​ចុង​បញ្ចប់​នៃ​យុគសម័យ Ho ដោយ​ខ្លាចការសងសឹកពីរជ្ជកាលបន្ទាប់ សមាជិក​នៃ​គ្រួសារ Ho បាន​ប្តូរនាម​ត្រកូល​របស់​ពួកគេ​ទៅ​ជា ​ង្វៀងដើ​ម្បីកុំ​ឲ្យ​សត្រូវ​ស្វែងរក​ពួកគេ។

ដូចគ្នានេះដែរ នៅសតវត្សទី១៦ នៅពេលដែលរជ្ជកាលរបស់ Mac ស្ថិតក្នុងរដូវស្លឹកឈើជ្រុះ សមាជិក Mac ទាំងអស់​បាន​ប្ដូរ​នាម​ត្រកូល​របស់​ពួកគេ​ទៅ​ជា​ង្វៀង ដើម្បី​សុវត្ថិភាព។ នៅដើមសតវត្សទី ១៩ រជ្ជកាល​របស់ង្វៀង​បានគ្រប់គ្រងប្រទេស ប្រជាជននៃរជ្ជកាល Trinh (រាជវង្ស​មុន) ក៏បាន​ប្ដូរ​នាម​ត្រកូល​របស់​ពួកគេ​ទៅជា ង្វៀង ដើម្បីចៀសវាងការសម្លាប់។ ក្នុងរជ្ជកាល​របស់ ង្វៀង ប្រជាជនដែលមាននាមត្រកូល​ដូចស្តេច ទំនងជា​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ជាង។ មនុស្ស​ជា​ច្រើន​និង​អ្នក​ទោស​បាន​ឆ្លៀត​យក​ប្រយោជន៍​ពី​រឿង​នេះ ​ដោយ​ប្ដូរ​នាម​ត្រកូល​ទៅ​ជា​ង្វៀង។ ដោយសារ​លទ្ធផល​នៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាច្រើន​ ដែលនាំ​ទៅដល់ការបង្កើតរាជវង្សង្វៀង ដែល​ជា​រាជវង្សចុងក្រោយ​នៃ​ប្រវត្តិសាស្ត្រ​វៀតណាម ចំនួន​គ្រួសារ​ង្វៀង​ទូទាំងប្រទេស​កាន់​តែ​ធំ​ជាង​ពេល​ណាៗ​ទាំងអស់។

ដោយឡែកនៅសតវត្សទី ១៩ វៀតណាមជាទឹកដីរបស់បារាំង។ ជនជាតិបារាំងមានការស៊ើប​អង្កេត​ជាទ្រង់ទ្រាយ​ធំ​ក្នុងអំឡុងពេលនោះ ហើយបានប្រឈមមុខនឹងបញ្ហាដ៏ធំមួយ ដែល​ប្រជាជន​វៀតណាម​ជាច្រើន​ មិនមាននាមត្រកូលត្រឹមត្រូវ។ ដូច្នេះ បារាំង​បាន​សម្រេច​ដាក់​នាម​ត្រកូល​ដល់​មនុស្ស​ទាំង​នោះ ហើយ​ពួកគេ​បាន​ជ្រើសរើស​ង្វៀង។ ពួកគេបាន​ជ្រើសរើស​ឈ្មោះ​នេះ ដោយសារ​តែ​វា​ជា​រាជាធិបតេយ្យ​ចុង​ក្រោយ​នៅ​ប្រទេស​វៀតណាម។

ទោះបីជាមានការសម្រេចរបស់បារាំងក៏ដោយ ង្វៀងនៅតែជានាមត្រកូលសាមញ្ញបំផុត​ ក្នុង​ចំណោម​ជនជាតិ​វៀតណាម។

យ៉ាង​ណា​មិញ ព្រឹត្តិការណ៍​នេះ​ បាន​ធ្វើ​ឲ្យ​ចំនួន​ជន​ជាតិ​ង្វៀង​កើន​ឡើង​ម្ដង​ទៀត ​ក្នុង​ចំនួន​ប្រជាជន​សរុប។ បច្ចុប្បន្ន​នេះ រាល់ពេលដែល​ជួបជនជាតិវៀតណាម​ ជាមួយ​គ្រួសារង្វៀង មិនត្រឹមតែ​អាចដឹងច្បាស់​អំពី​ប្រទេសដើម​របស់ពួកគេ​ប៉ុណ្ណោះទេ ប៉ុន្តែ​យើង​នឹង​ដឹង​អំពី​ប្រវត្តិ​ពិសេស ​នៃ​នាម​ត្រកូល​របស់​ពួកគេ​ដូចគ្នា ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកទេសចរ កម្ពុជា ចង់ទៅលេង វៀតណាម ត្រូវរង់ចាំរហូតដល់ ឆ្នាំក្រោយ

ចុចអាន៖វៀតណាម បង្ហាញសក្ដានុពលជាប្រទេសលែងប្រើសាច់ប្រាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services