KPT+
ស្ដាប់ពេទ្យបកស្រាយ មូលហេតុយើងហូបឆ្អែត ហើយទន់ភ្នែកងងុយគេងទាំងថ្ងៃ
ក្បាលពោះចាប់ផ្ដើមតឹង ត្របកភ្នែកយារធ្លាក់ ក្រោយពេលហូបអាហារថ្ងៃត្រង់រួច។ ជាពិសេសប្រសិនបើអ្នកដែលធ្វើការតាមការិយាល័យ ក្រោយញ៉ាំអាហារថ្ងៃត្រង់រួច តែងងងុយជាទម្លាប់ ហើយរោគសញ្ញានេះ ត្រូវបានគេហៅថា Food Coma។

តើ Food Coma ជាអ្វី?
Food Coma ឬ ការគេងមិនលក់ Postprandial គឺជាពាក្យវេជ្ជសាស្ត្រ ដែលអ្នកជំនាញប្រើដើម្បីសំដៅលើ ងងុយគេងបន្ទាប់ពីញ៉ាំ។
ហេតុអ្វីបានជា Food Coma កើតឡើងលើរាងកាយ?
វាច្រើនកើតឡើង មកពីការពុលអាហារ ក្រោយរាងកាយទទួលបានកាបូអ៊ីដ្រាត ចូលទៅក្នុងខ្លួនច្រើនពេក។ នៅពេលដែលវាចូលទៅក្នុងរាងកាយ វាជំរុញឲ្យខួរក្បាលប្រើប្រាស់ថាមពលកាន់តែច្រើន សម្រាប់ការរំលាយអាហារ។ នៅពេលដែលខួរក្បាលប្រើថាមពលច្រើន។ រាងកាយនឹងកាត់បន្ថយការប្រើប្រាស់ថាមពល នៅក្នុងផ្នែកផ្សេងៗ។ វាធ្វើឲ្យយើងមានអារម្មណ៍ទន់ខ្សោយ ឆាប់ងងុយគេង ដូចដែលយើងជួបសព្វថ្ងៃនេះឯង។
ទោះយ៉ាងណាក៏ដោយ ក្នុងនោះក៏មានកត្តាផ្សេងទៀតដែលពាក់ព័ន្ធដូចជា៖
អាស៊ីតអាមីណូ tryptophan មកពីអាហារ អាស៊ីតអាមីណូនេះ ជួយកាត់បន្ថយភាពតានតឹង ដែលបណ្តាលឲ្យងងុយគេងខ្លាំង។
ការសម្រាកមិនគ្រប់គ្រាន់ នឹងធ្វើឲ្យយើងញ៉ាំច្រើនហួសប្រមាណ បន្ទាប់វាអាចបញ្ចេញសារធាតុ serotonin និង melatonin ឬសារធាតុដែលទាក់ទងនឹងការងងុយគេង ដែលធ្វើឲ្យយើងទន់ភ្នែក។

តើធ្វើដូចម្តេចដើម្បីការពារ Food Coma?
យោងតាមការស្រាវជ្រាវបានណែនាំឲ្យចៀសវាងអាហារ ដែលមានជាតិម្សៅ និងផ្អែម ដើម្បីកាត់បន្ថយបន្ទុកលើការរំលាយអាហារ។ ជាពិសេស វានឹងធ្វើឲ្យអ្នកមិនសូវងងុយគេង ហើយត្រូវទំពារអាហារឲ្យបានហ្មត់ចត់ សម្រាកឲ្យបានគ្រប់គ្រាន់រាល់យប់ផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ល្បិចទាំង ៥ ជួយឲ្យការគេងមានគុណភាពមិនអស់កម្លាំង ទោះបានតិចម៉ោងក្ដី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


