KPT+
អំណោយ ៤ យ៉ាង ទិញជូនបុរសដែលអ្នកស្រលាញ់ ធានាថានឹងពេញចិត្តមិនខាន
ការទិញអំណោយសម្រាប់បុរស គឺជាការងារដ៏លំបាកបំផុតដែលខាងស្ត្រីភាគច្រើនជួប។ តើខ្ញុំគួរទិញអ្វី សម្រាប់គាត់? នេះជាសំណួរដែលខាងនារី តែងលួចគិតក្នុងចិត្តជានិច្ច!
កុំឲ្យពិបាក មកអានអត្ថបទនេះ ហើយអនុវត្តតាមបានដោយងាយស្រួល៖
១. កំដរទទួលទានអាហារដែលគាត់ចូលចិត្ត

មនុស្សគ្រប់គ្នាចូលចិត្តអាហារ ដូចសុភាសិតចាស់ពោលថា “វិធីដែលស្រួលបំផុតដើម្បីចូលទៅក្នុងបេះដូងរបស់បុរស គឺចូលតាមរយៈក្រពះរបស់គាត់”។
អំណោយមួយនេះ មើលទៅហាក់ដូចជាអំណោយតូចតាចទេ ប៉ុន្តែវាអាចធ្វើឱ្យបេះដូងបុរសកក់ក្ដៅ ដោយគាត់អាចដឹងថា អ្នកស្គាល់ចំណូលចិត្ត និងលះបង់ពេលសម្រាប់គាត់។
២. ប្រដាប់កោរពុកមាត់
អ្នកអាចគិតថាវាជារឿងសាមញ្ញបំផុតដែលធ្វើអំណោយជាប្រដាប់កោរពុកមាត់ ហើយខ្លាចថាដៃគូមិនទទួលអំណោយនេះ។ ប៉ុន្តែផ្ទុយទៅវិញ ខាងបុរសនឹងសប្បាយចិត្តមិនខាន ព្រោះគាត់នឹងយល់ថា អ្នកបានយកចិត្តទុកដាក់ ទៅលើរូបរាងកាយរបស់គាត់ជាពិសេស។
៣. ឧបករណ៍អេឡិចត្រូនិក
បុរសភាគច្រើនគឺចូលចិត្តបច្ចេកវិទ្យា មិនថាជាឧបករណ៍អ្វីក៏ដោយ។ អ្នកអាចទិញនាឡិកាបច្ចេកវិទ្យាចុងក្រោយ ដែលគាត់ចូលចិត្ត កុំព្យូទ័រ ថេប្លេត ឬឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀត ជាជម្រើសដែលអ្នកគិតថា សក្ដិសមជាមួយគាត់។

៤. អំណោយច្នៃប្រឌិត
ប្រសិនបើជិតដល់ថ្ងៃ តែអ្នកនៅតែមិនអាចដោះស្រាយនូវអ្វីដែលអ្នកអាចទិញជូនគាត់បានទៀត អាចងាកមកជាអំណោយច្នៃប្រឌិតវិញ។ ធ្វើអំណោយពិសេសណាមួយដោយពីដៃអ្នកផ្ទាល់ដូចជា បត់ចាបក្រដាស ផ្កាយ កាតស្វីតៗ។ល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ អំណោយពិសេស ល្អបំផុតដែលកូនប្រសាស្រីចង់ថ្លែងអំណរគុណដល់ម្ដាយក្មេក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


